ថ្ងៃទី២២-២៨ ខែកក្កដា
ចម្រៀងសរសើរព្រះ ៦៦-៦៨
ចម្រៀងលេខ៧ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. ព្រះយេហូវ៉ារែកពុនបន្ទុករបស់យើងរាល់ថ្ងៃ
(១០នាទី)
ព្រះយេហូវ៉ាស្ដាប់ហើយតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់យើង (ចសព. ៦៦:១៩; w២៣.០៥ ទំ.១២ វ.១៥)
ព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអស់អ្នកដែលត្រូវការជំនួយ (ចសព. ៦៨:៥; w១០-E ១/១២ ទំ.២៣ វ.៦; w០៩-E ១/៤ ទំ.៣១ វ.១)
ព្រះយេហូវ៉ាជួយយើងជារៀងរាល់ថ្ងៃ (ចសព. ៦៨:១៩; w២៣.០១ ទំ.១៩ វ.១៧)
សម្រាប់រំពឹងគិត តើតាមរបៀបណាយើងឲ្យព្រះយេហូវ៉ារែកពុនបន្ទុករបស់យើង?
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
-
ចសព. ៦៨:១៨—នៅអ៊ីស្រាអែលសម័យបុរាណ តើ«អំណោយជាមនុស្ស»ចង់សំដៅទៅលើអ្នកណា? (w០៦ ១/៧ ទំ.១០ វ.៥)
-
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) ចសព. ៦៦:១-២០ (th ចំណុចហាត់រៀនទី១១)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ម្ចាស់ផ្ទះមានវប្បធម៌ខុសពីអ្នក។ (lmd មេរៀនទី៥ ចំណុចទី៣)
៥. ត្រឡប់ទៅជួប
(៤នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ បន្តពិភាក្សាអំពីខិត្តប័ណ្ណដែលអ្នកបានជូនម្ចាស់ផ្ទះលើកមុន។ (lmd មេរៀនទី៩ ចំណុចទី៣)
៦. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៥នាទី) lff មេរៀនទី១៥ ពាក្យផ្ដើម និងចំណុចទី១-៣ (th ចំណុចហាត់រៀនទី៨)
ចម្រៀងលេខ១០២
៧. តើអ្នកអាចធ្វើឲ្យបន្ទុករបស់អ្នកឯទៀតស្រាលជាងឬទេ?
(១៥នាទី) ការពិគ្រោះ។
អ្នកបម្រើព្រះមិនចាំបាច់ប្រឈមមុខនឹងការពិបាកក្នុងជីវិតដោយខ្លួនឯងនោះទេ។ (២ប្រ. ២០:១៥; ចសព. ១២៧:១) យើងមានព្រះយេហូវ៉ាជាអ្នកជួយយើង។ (អេ. ៤១:១០) តើព្រះយេហូវ៉ាជួយយើងតាមរបៀបណាខ្លះ? លោកផ្ដល់ការណែនាំតាមរយៈបណ្ដាំនិងអង្គការរបស់លោក។ (អេ. ៤៨:១៧) លោកផ្ដល់ឫទ្ធានុភាពបរិសុទ្ធដ៏ខ្លាំងក្លាឲ្យយើង។ (លូក. ១១:១៣) លោកក៏ជំរុញចិត្តបងប្អូនរួមជំនឿឲ្យលើកទឹកចិត្តយើង និងជួយយើងដែរ។ (២កូ. ៧:៦) នេះមានន័យថា ព្រះយេហូវ៉ាអាចប្រើយើងម្នាក់ៗដើម្បីធ្វើឲ្យបន្ទុករបស់បងប្អូនយើងស្រាលជាងមុន។
សូមបង្ហាញវីដេអូ ចូរបង្ហាញសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យក្នុងក្រុមជំនុំ ចំពោះបងប្អូនវ័យចាស់។ រួចសួរអ្នកស្ដាប់នូវសំណួរខាងក្រោមនេះ៖
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីសម្រាលបន្ទុកបងប្អូនវ័យចាស់?
សូមបង្ហាញវីដេអូ ចូរបង្ហាញសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យក្នុងក្រុមជំនុំ ចំពោះពួកអ្នកបម្រើពេញពេល។ រួចសួរអ្នកស្ដាប់នូវសំណួរខាងក្រោមនេះ៖
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីសម្រាលបន្ទុកបងប្អូនដែលបម្រើពេញពេល?
សូមបង្ហាញវីដេអូ ចូរបង្ហាញសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យក្នុងក្រុមជំនុំ ចំពោះជនបរទេស។ រួចសួរអ្នកស្ដាប់នូវសំណួរខាងក្រោមនេះ៖
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីសម្រាលបន្ទុកបងប្អូនដែលជួបទុក្ខលំបាក?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.១៣ វ.១-៧ ពាក្យផ្ដើមសម្រាប់ផ្នែកទី៥ និងប្រអប់នៅទំ.១១៧