លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​២៦ ខែ​សីហា–ថ្ងៃ​ទី​១ ខែ​កញ្ញា

ចម្រៀង​សរសើរ​ព្រះ ៧៨

ថ្ងៃ​ទី​២៦ ខែ​សីហា–ថ្ងៃ​ទី​១ ខែ​កញ្ញា

ចម្រៀង​លេខ​៩៧ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ភាព​មិន​ស្មោះ​ត្រង់​របស់​ជន​ជាតិ​អ៊ីស្រាអែល​គឺ​ជា​គំរូ​អាក្រក់

​(​១០​នាទី​)

ជន​ជាតិ​អ៊ីស្រាអែល​ភ្លេច​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​ពួក​គេ (​ចសព. ៧៨:១១, ៤២; w​៩៦​-​E ១/១២ ទំ.២៩​-​៣០​)

ជន​ជាតិ​អ៊ីស្រាអែល​មិន​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ល្អ​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​ពួក​គេ​ឡើយ (​ចសព. ៧៨:១៩; w​០៦ ១/៨ ទំ.១១ វ.១៦​)

ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​រៀន​ពី​កំហុស​របស់​ពួក​គេ​ឡើយ ហើយ​នៅ​តែ​ប្រព្រឹត្ត​ដោយ​មិន​ស្មោះ​ត្រង់​ម្ដង​ហើយ​ម្ដង​ទៀត (​ចសព. ៧៨:៤០, ៤១, ៥៦, ៥៧; mwbr១៦.០៧ ទំ.១២​)


សម្រាប់​រំពឹង​គិត តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា?

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ៧៨:២៤, ២៥—ហេតុ​អ្វី​នំ​ម៉ាណា​បាន​ត្រូវ​ហៅ​ថា ​«​អាហារ​ពី​លើ​មេឃ​»​ និង ​«​អាហារ​របស់​ពួក​អ្នក​ខ្លាំង​ពូកែ​»​? (​it-2-E ទំ.៣០៩​-​៣១០​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ស្នើ​បង្រៀន​គម្ពីរ។ (​lmd មេ​រៀន​ទី​៥ ចំណុច​ទី​៥​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ប្រើ​ខិត្តប័ណ្ណ​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា។ ស្នើ​បង្រៀន​គម្ពីរ។ (​lmd មេ​រៀន​ទី​៥ ចំណុច​ទី​៤​)

៦. ចាប់​ផ្ដើម​ការ​សន្ទនា

​(​១​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ម្ចាស់​ផ្ទះ​សុំ​ឲ្យ​អ្នក​និយាយ​ខ្លី​ៗ។ ស្នើ​បង្រៀន​គម្ពីរ។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៥​)

៧. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ចាប់​ផ្ដើម​ការ​សន្ទនា​ធម្មតា​ជា​មួយ​នឹង​បុគ្គល​ម្នាក់ ដោយ​មិន​លើក​ឡើង​អំពី​គម្ពីរ​ភ្លាម​ៗ ហើយ​រក​ឱកាស​ប្រាប់​គាត់​ថា​អ្នក​ជា​សាក្សី​ព្រះ​យេហូវ៉ា រួច​ស្នើ​បង្រៀន​គម្ពីរ។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៤​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៩៦

៨. ចូរ​រៀន​ពី​គំរូ​របស់​ភីលីព​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ

​(​១៥​នាទី​) ការ​ពិគ្រោះ។

បទ​គម្ពីរ​មាន​គំរូ​ល្អ​និង​គំរូ​អាក្រក់​ជា​ច្រើន។ ដើម្បី​ទទួល​ប្រយោជន៍​ពី​គំរូ​ទាំង​នេះ យើង​ត្រូវ​ចំណាយ​ពេល ហើយ​ខំ​ព្យាយាម​ដើម្បី​រៀន​ពី​ពួក​គាត់។ បន្ថែម​ទៅ​ទៀត ពេល​យើង​អាន​កំណត់​ហេតុ​ក្នុង​គម្ពីរ​យើង​ត្រូវ​រំពឹង​គិត​អំពី​មេ​រៀន​ដែល​យើង​អាច​រៀន ហើយ​ក្រោយ​មក​ផ្លាស់​ប្ដូរ​ការ​ប្រព្រឹត្ត​របស់​យើង។

ភីលីព​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​គឺ​ជា​គ្រិស្ត​សាសនិក​ម្នាក់​ដែល​ពេញ​ទៅ​ដោយ​«​ប្រាជ្ញា​និង​ឫទ្ធានុភាព​របស់​ព្រះ​»។ (​សកម្ម. ៦:៣,​) តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​គាត់?

សូម​បង្ហាញ​វីដេអូ ចូរ​រៀន​ពី​គំរូ​របស់​ពួក​គេ ភីលីព​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ រួច​សួរ​អ្នក​ស្ដាប់​អំពី​អ្វី​ដែល​ពួក​គាត់​បាន​រៀន​ពី​៖

  • ប្រតិកម្ម​របស់​ភីលីព​ពេល​ស្ថានភាព​របស់​គាត់​ផ្លាស់​ប្ដូរ​ភ្លាម​ៗ។—សកម្ម. ៨:១, ៤, ៥

  • ពរ​ដែល​ភីលីព​បាន​ទទួល​ពី​ការ​ស្ម័គ្រ​ចិត្ត​រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ។—សកម្ម. ៨:៦​-​៨, ២៦​-​៣១, ៣៤​-​៤០

  • ប្រយោជន៍​ដែល​ភីលីព​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​ពី​ការ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។—សកម្ម. ២១:៨​-​១០

  • អំណរ​ដែល​ក្រុម​គ្រួសារ​ក្នុង​ឈុត​សម្ដែង​បាន​ទទួល​ពី​ការ​ធ្វើ​តាម​គំរូ​របស់​ភីលីព

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.១៤ វ.១១​-​២០

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​១០១ និង​សេចក្ដី​អធិដ្ឋាន