ថ្ងៃទី២៩ ខែកក្កដា–ថ្ងៃទី៤ ខែសីហា
ចម្រៀងសរសើរព្រះ ៦៩
ចម្រៀងលេខ១៣ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. ចម្រៀងសរសើរព្រះ ៦៩បានទាយទុកអំពីអ្វីៗដែលកើតឡើងក្នុងជីវិតរបស់លោកយេស៊ូ
(១០នាទី)
លោកយេស៊ូត្រូវគេស្អប់ដោយគ្មានមូលហេតុ (ចសព. ៦៩:៤; យ៉ូន. ១៥:២៤, ២៥; w១១ ១/៨ ទំ.១៦ វ.១៧)
លោកយេស៊ូមានចិត្តខ្នះខ្នែងចំពោះកន្លែងគោរពប្រណិប័តន៍ពិត (ចសព. ៦៩:៩; យ៉ូន. ២:១៣-១៧; w១០ ១/១២ ទំ.១៣ វ.៧-៨)
លោកយេស៊ូឈឺចិត្តយ៉ាងខ្លាំង ហើយមានគេយកស្រាលាយជាមួយនឹងថ្នាំម្យ៉ាងដែលមានជាតិល្វីងមកជូនលោកពិសា (ចសព. ៦៩:២០, ២១; ម៉ាថ. ២៧:៣៤; លូក. ២២:៤៤; យ៉ូន. ១៩:៣៤; g៩៥-E ២២/១០ ទំ.៣១ វ.៤; it-2-E ទំ.៦៥០)
សម្រាប់រំពឹងគិត ហេតុអ្វីព្រះយេហូវ៉ាបានឲ្យគេកត់ទុកទំនាយអំពីមេស្ស៊ីក្នុងបទគម្ពីរភាសាហេប្រឺ?
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
-
ចសព. ៦៩:៣០, ៣១—តើតាមរបៀបណាខគម្ពីរទាំងនេះអាចជួយធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់យើងកាន់តែល្អប្រសើរ? (w៩៩ ១/៤ ទំ.២៥ វ.១១)
-
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) ចសព. ៦៩:១-២៥ (th ចំណុចហាត់រៀនទី២)
៤. អត់ធ្មត់ អ្វីដែលលោកយេស៊ូធ្វើ
(៧នាទី) ការពិគ្រោះ។ សូមបង្ហាញវីដេអូ រួចពិគ្រោះសៀវភៅស្ដើងស្រឡាញ់មនុស្ស មេរៀនទី៨ ចំណុចទី១-២។
៥. អត់ធ្មត់ ធ្វើតាមលោកយេស៊ូ
(៨នាទី) ការពិគ្រោះដោយមានមូលដ្ឋានលើសៀវភៅស្ដើងស្រឡាញ់មនុស្ស មេរៀនទី៨ ចំណុចទី៣-៥ និង«សូមមើលដែរ»។
ចម្រៀងលេខ១៣៤
៦. សេចក្ដីត្រូវការក្នុងក្រុមជំនុំ
(៥នាទី)
៧. ចំណុចផ្សេងៗដើម្បីធ្វើការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ
(១០នាទី) ការពិគ្រោះ។
នៅខែមករា ឆ្នាំ២០០៩ ការសិក្សាសៀវភៅតាមក្រុមជំនុំ សាលាកិច្ចបម្រើផ្សាយ និងការប្រជុំអប់រំកិច្ចបម្រើ បានត្រូវដាក់បញ្ចូលគ្នាក្នុងកិច្ចប្រជុំតែមួយក្នុងអំឡុងសប្ដាហ៍។ នេះផ្ដល់ឱកាសឲ្យក្រុមគ្រួសារមានពេលមួយល្ងាចរាល់សប្ដាហ៍ដើម្បីធ្វើការគោរពប្រណិប័តន៍ជាក្រុមគ្រួសាររបស់ខ្លួន។ បងប្អូនជាច្រើននាក់បានបង្ហាញចិត្តដឹងគុណចំពោះការរៀបចំនេះ ដោយសារនេះបានជួយពួកគាត់ឲ្យចូលកាន់តែជិតព្រះយេហូវ៉ានិងសមាជិកក្នុងក្រុមគ្រួសារ។—បច. ៦:៦, ៧
តើមានចំណុចណាខ្លះដែលអាចជួយមេគ្រួសារឲ្យទទួលជោគជ័យក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ?
-
ធ្វើឲ្យទៀងទាត់។ បើអាចធ្វើបាន សូមកំណត់ពេលសម្រាប់ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជារៀងរាល់សប្ដាហ៍។ សូមរើសថ្ងៃជំនួសទុកជាមុនបើមិនអាចធ្វើនៅពេលដែលបានកំណត់ ដោយសារមានអ្វីកើតឡើងដែលមិនបានរំពឹងទុក
-
រៀបចំ។ សូមពិគ្រោះជាមួយប្រពន្ធរបស់អ្នក ហើយម្ដងម្កាល សុំយោបល់ពីកូនៗដែរ។ អ្នកមិនចាំបាច់រៀបចំហ្មត់ចត់ពេកទេ ជាពិសេសបើក្រុមគ្រួសារសប្បាយធ្វើអ្វីដូចគ្នារាល់សប្ដាហ៍
-
កែប្រែកម្មវិធីឲ្យស្របតាមសេចក្ដីត្រូវការរបស់ក្រុមគ្រួសារ។ កាលដែលកូនៗធំឡើង សមត្ថភាពនិងសេចក្ដីត្រូវការរបស់ពួកគេនឹងផ្លាស់ប្ដូរ។ ដូច្នេះ កម្មវិធីដែលអ្នករៀបចំគួរជួយសមាជិកម្នាក់ៗឲ្យចូលកាន់តែជិតព្រះយេហូវ៉ា
-
ធ្វើឲ្យមានបរិយាកាសដែលប្រកបដោយសេចក្ដីស្រឡាញ់និងសប្បាយៗ។ ជួនកាលបើមានអាកាសធាតុល្អ អ្នកអាចធ្វើការគោរពប្រណិប័តន៍នៅខាងក្រៅក៏បាន។ ក្នុងអំឡុងការគោរពប្រណិប័តន៍ សូមផ្អាកបន្តិចបើចាំបាច់។ ពិតមែនតែអ្នកត្រូវពិគ្រោះអំពីបញ្ហាណាមួយដែលកូនៗជួបប្រទះ តែសូមកុំប្រើពេលនោះដើម្បីរិះគន់ឬប្រៀនប្រដៅពួកគេឡើយ
-
ធ្វើឲ្យមានផ្នែកផ្សេងៗ។ ជាឧទាហរណ៍ ក្រុមគ្រួសារអាចរៀបចំផ្នែកមួយសម្រាប់កិច្ចប្រជុំ មើលនិងពិភាក្សាវីដេអូមួយពីjw.org ហើយហាត់ពាក្យផ្សាយជាមួយគ្នាជាដើម។ ទោះជាការពិភាក្សាជាមួយគ្នាគួរជាផ្នែកចម្បងនៃការគោរពប្រណិប័តន៍ជាក្រុមគ្រួសារក៏ដោយ តែអ្នកក៏អាចរៀបចំឲ្យសមាជិកម្នាក់ៗសិក្សាផ្ទាល់ខ្លួនក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារដែរ
សូមពិភាក្សាសំណួរនេះ៖
-
តើអ្នកបានសាកធ្វើតាមចំណុចណាខ្លះក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសាររបស់អ្នក?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.១៣ វ.៨-១៦ ប្រអប់នៅទំ.១១៩