លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​៥​-​១១ ខែ​សីហា

ចម្រៀង​សរសើរ​ព្រះ ៧០​-​៧២

ថ្ងៃ​ទី​៥​-​១១ ខែ​សីហា

ចម្រៀង​លេខ​៥៩ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ចូរ​«​ប្រាប់​មនុស្ស​តំណ​ក្រោយ​»​អំពី​ឫទ្ធានុភាព​របស់​ព្រះ

​(​១០​នាទី​)

ពេល​ដាវីឌ​នៅ​ក្មេង គាត់​បាន​ទទួល​ការ​ការ​ពារ​ពី​ព្រះ​យេហូវ៉ា (​ចសព. ៧១:៥; w​៩៩ ១/១២ ទំ.១៦ វ.១៧​)

ពេល​ដាវីឌ​មាន​វ័យ​ចាស់ គាត់​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​គាំទ្រ​គាត់ (​ចសព. ៧១:៩; g០៤​-​E ៨/១០ ទំ.២៣ វ.៣​)

ដាវីឌ​បាន​លើក​ទឹក​ចិត្ត​ប្អូន​ៗ​វ័យ​ក្មេង​ដោយ​ប្រាប់​អំពី​បទ​ពិសោធន៍​របស់​គាត់ (​ចសព. ៧១:១៧, ១៨; w​១៤ ១៥/១ ទំ.២៣ វ.៤​-​៥​)

សូម​សួរ​ខ្លួន​អ្នក​ថា ‹ក្នុង​ក្រុម​ជំនុំ តើ​មាន​បង​ប្អូន​ណា​ខ្លះ​ដែល​បាន​បម្រើ​ព្រះ​អស់​ជា​យូរ​ឆ្នាំ ដែល​ខ្ញុំ​ចង់​សម្ភាស​ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ?›​

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ៧២:៨—តើ​តាម​របៀប​ណា​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អាប្រាហាំ​ដែល​បាន​កត់​ទុក​នៅ​ដើម​កំណើត ១៥:១៨ បាន​សម្រេច​ក្នុង​អំឡុង​ការ​គ្រប់​គ្រង់​របស់​ស្ដេច​សាឡូម៉ូន? (​it-1-E ទំ.៧៦៨​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣.អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ពេល​ម្ចាស់​ផ្ទះ​ចាប់​ផ្ដើម​ជំទាស់​ជា​មួយ​អ្នក សូម​បញ្ចប់​ការ​សន្ទនា​ដោយ​សប្បុរស។ (​lmd មេ​រៀន​ទី​៤ ចំណុច​ទី​៥​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ បន្ត​ការ​សន្ទនា​ជា​មួយ​សាច់​ញាតិ​ដែល​ស្ទាក់​ស្ទើរ​ក្នុង​ការ​រៀន​គម្ពីរ។ (​lmd មេ​រៀន​ទី​៨ ចំណុច​ទី​៤​)

៦. ពន្យល់​អំពី​ជំនឿ​របស់​អ្នក

​(​៥​នាទី​)​ សុន្ទរកថា។ ijwfq អត្ថបទ​ទី​៤៩—ប្រធានបទ​៖ ហេតុ​អ្វី​បាន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ផ្លាស់​ប្ដូរ​សេចក្ដី​បង្រៀន​ខ្លះ​របស់​ពួក​គេ? (​th ចំណុច​ហាត់​រៀន​ទី​១៧​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៧៦

៧. យោបល់​សម្រាប់​ធ្វើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ

​(​១៥​នាទី​) ការ​ពិគ្រោះ។

ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ពេល​ដ៏​សំខាន់​មួយ​ដើម្បី​ឲ្យ​កូន​ៗ​រៀន​អំពី​«​ការ​ប្រៀន​ប្រដៅ​និង​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​»។ (​អេភ. ៦:៤​) យើង​ត្រូវ​ព្យាយាម​ដើម្បី​សិក្សា​អំពី​អ្វី​មួយ ហើយ​នេះ​អាច​នាំ​ឲ្យ​យើង​សប្បាយ ជា​ពិសេស​ពេល​ដែល​កូន​ៗ​ចាប់​ផ្ដើម​ចង់​ដឹង​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ (​យ៉ូន. ៦:២៧; ១ពេ. ២:២​) សូម​មើល​ប្រអប់​«​ យោបល់​ខ្លះ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​»​ ដើម្បី​ជួយ​ឪពុក​ម្ដាយ​ឲ្យ​ធ្វើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ដែល​សប្បាយ​និង​មាន​ប្រយោជន៍ ហើយ​សូម​ពិគ្រោះ​សំណួរ​ខាង​ក្រោម​នេះ​៖

  • តើ​អ្នក​ចង់​សាក​ធ្វើ​តាម​យោបល់​មួយ​ណា?

  • តើ​អ្នក​បាន​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្នុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ដែល​មាន​ប្រយោជន៍​ទេ?

សូម​បង្ហាញ​វីដេអូ ចូរ​បន្ត​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​របស់​អ្នក​កាន់​តែ​ល្អ​ប្រសើរ។ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​តាម​របៀប​ណា​ប្ដី​អាច​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​កាន់​តែ​សប្បាយ​សម្រាប់​ប្រពន្ធ ពេល​កូន​ៗ​លែង​រស់​នៅ​ជា​មួយ​ទៀត?

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.១៣ វ.១៧​-​២៤

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​១២៣ និង​សេចក្ដី​អធិដ្ឋាន