លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​៨​-​១៤ ខែ​កក្កដា

ចម្រៀង​សរសើរ​ព្រះ ៦០​-​៦២

ថ្ងៃ​ទី​៨​-​១៤ ខែ​កក្កដា

ចម្រៀង​លេខ​២ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ការ​ពារ អារម្មណ៍​សុវត្ថិភាព និង​ជួយ​យើង​ឲ្យ​នឹងនរ​ក្នុង​ចិត្ត

​(​១០​នាទី​)

ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​ប៉ម​ដ៏​មាំ​មួន (​ចសព. ៦១:៣; it-2-E ទំ.១១១៨ វ.៧​)

ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​លោក (​ចសព. ៦១:៤; it-2-E ទំ.១០៨៤ វ.៨​)

ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​ថ្ម​ដា (​ចសព. ៦២:២; w​០២ ១/៧ ទំ.២៣ វ.១៤​)


សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ជីវិត​របស់​ខ្ញុំ​ល្អ​ប្រសើរ​ជាង​យ៉ាង​ណា ដោយ​សារ​ខ្ញុំ​ស្គាល់​ព្រះ​យេហូវ៉ា​និង​ពឹង​ផ្អែក​លើ​លោក?›​

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ៦២:១១—តើ​ពាក្យ​ដែល​ថា​‹កម្លាំង​មក​ពី​ព្រះ›​សំដៅ​ទៅ​លើ​អ្វី? (​w​០៦ ១/៧ ទំ.១១ វ.៦​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ចាប់​ផ្ដើម​ការ​សន្ទនា​ក្រោយ​បុគ្គល​ម្នាក់​បាន​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​អ្នក។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៣​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ សូម​ប្រាប់​បុគ្គល​ម្នាក់​អំពី​JW​បណ្ណាល័យ ហើយ​បង្ហាញ​គាត់​ពី​របៀប​ដំឡើង​កម្ម​វិធី​នោះ។ (​lmd មេ​រៀន​ទី​៧ ចំណុច​ទី​៤​)

៦. សុន្ទរកថា

​(​៥​នាទី​)​ w​២២.០២ ទំ.៤​-​៥ វ.៧​-​១០—ប្រធានបទ​៖ ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ពេល​ទទួល​ការ​ណែនាំ។ (​th ចំណុច​ហាត់​រៀន​ទី​២០​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១២

៧. គ្មាន​អ្វី​«​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​»​ឡើយ

​(​១០​នាទី​)​ ការ​ពិគ្រោះ។

សូម​បង្ហាញ​វីដេអូ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ថែ​រក្សា​បង​ប្រុស​អ៊ិនយីរិនដា ពេល​ដែល​គាត់​ជួប​ការ​បៀតបៀន?

៨. ចូរ​ធ្វើ​ជា​មិត្ត​សម្លាញ់​ព្រះ​យេហូវ៉ា ជំហាន​ផ្សេង​ៗ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក

​(​៥​នាទី​)​ ការ​ពិគ្រោះ។ សូម​បង្ហាញ​វីដេអូ បន្ទាប់​មក​បើ​អាច​ធ្វើ​បាន សូម​អញ្ជើញ​ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​ដែល​បាន​ត្រូវ​ជ្រើស​រើស​ទុក​ជា​មុន​ឲ្យ​ឡើង​មក​លើ​វេទិកា ហើយ​សួរ​ថា​៖ ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក តើ​អ្វី​គឺ​សំខាន់​ជាង​អាយុ​របស់​ប្អូន? តើ​មាន​ជំហាន​អ្វី​ខ្លះ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក?

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៦៣ និង​សេចក្ដី​អធិដ្ឋាន