លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

តើអ្នកអាចសាកធ្វើមួយឆ្នាំបានទេ?

តើអ្នកអាចសាកធ្វើមួយឆ្នាំបានទេ?

តើសាកធ្វើអ្វី? គឺបម្រើជាអ្នកត្រួសត្រាយពេញពេល! បើអ្នកធ្វើដូច្នេះ អ្នកពិតជានឹងទទួលពរជាបរិបូរ!—សុភ. ១០:២២

ដោយត្រួសត្រាយ អ្នកអាច . . .

  • មានបទពិសោធន៍ច្រើនជាងក្នុងកិច្ចបម្រើផ្សាយ ព្រមទាំងមានអំណរកាន់តែខ្លាំងនឹងកិច្ចការនោះ

  • ពង្រឹងចំណងមិត្ដភាពរវាងអ្នកនិងព្រះយេហូវ៉ាឲ្យកាន់តែរឹងមាំឡើង។ ពេលដែលអ្នកនិយាយកាន់តែច្រើនអំពីលោកប្រាប់អ្នកទៀត នោះអ្នកកាន់តែឲ្យតម្លៃចំពោះគុណសម្បត្ដិដ៏អស្ចារ្យរបស់លោក

  • មានជីវិតគាប់ចិត្ដ ដែលមកពីការចាត់ទុកប្រយោជន៍រាជាណាចក្រសំខាន់ជាងប្រយោជន៍របស់ខ្លួន ហើយអ្នកអាចមានអំណរដែលមកពីការលះបង់ប្រយោជន៍ខ្លួនដើម្បីប្រយោជន៍អ្នកទៀត។—ម៉ាថ. ៦:៣៣; សកម្ម. ២០:៣៥

  • ចូលរួមកិច្ចប្រជុំសម្រាប់អ្នកត្រួសត្រាយដែលមានក្នុងអំឡុងពេលទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ អ្នកអាចចូលរួមកិច្ចប្រជុំពិសេសដែលជាផ្នែកមួយនៃសន្និបាតប្រចាំមណ្ឌល ថែមទាំងអាចចូលរួមសាលាសម្រាប់អ្នកត្រួសត្រាយទៀតផង។

  • មានឱកាសច្រើនជាងក្នុងការចាប់ផ្ដើមបង្រៀនគម្ពីរដល់អ្នកទៀត។

  • ចំណាយពេលច្រើនជាងជាមួយនឹងបងប្អូនអ្នកផ្សាយទៀត ដោយលើកទឹកចិត្ដគ្នាទៅវិញទៅមក។—រ៉ូម ១:១១, ១២