លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ៧៩-៨៦

តើអ្នកណាជាបុគ្គលសំខាន់បំផុតក្នុងជីវិតរបស់អ្នក?

តើអ្នកណាជាបុគ្គលសំខាន់បំផុតក្នុងជីវិតរបស់អ្នក?

អ្នកតែងទំនុកតម្កើង ទំនុកទី៨៣ទំនងជាកូនចៅលេវីឈ្មោះអេសាភ ដែលរស់នៅសម័យស្ដេចដាវីឌ។ ទំនុកនេះបានត្រូវសរសេរក្នុងអំឡុងពេលដែលសាសន៍ផ្សេងជាសត្រូវ គំរាមគំហែងរាស្ដ្ររបស់ព្រះយេហូវ៉ា។

៨៣:១-៥, ១៦

  • ក្នុងសេចក្ដីអធិដ្ឋានរបស់គាត់ អ្នកតែងទំនុកតម្កើងបានគិតអំពីនាមរបស់ព្រះយេហូវ៉ា ហើយផ្ដោតអារម្មណ៍ទៅលើសិទ្ធិគ្រប់គ្រងរបស់លោក ជាជាងទៅលើសុវត្ថិភាពរបស់គាត់

  • នៅសព្វថ្ងៃនេះ អ្នកបម្រើរបស់ព្រះនៅតែប្រឈមមុខនឹងការវាយប្រហារម្ដងហើយម្ដងទៀត។ ការស៊ូទ្រាំដ៏ស្មោះត្រង់របស់យើង នាំឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង

៨៣:១៨

  • ព្រះយេហូវ៉ាចង់ឲ្យយើងស្គាល់នាមរបស់លោក

  • យើងត្រូវបង្ហាញតាមរយៈការប្រព្រឹត្ដរបស់យើងថា ព្រះយេហូវ៉ាជាបុគ្គលសំខាន់បំផុតក្នុងជីវិតរបស់យើង