របៀបរស់នៅជាគ្រិស្ដសាសនិក ការមានរបៀបរស់នៅសាមញ្ញជួយយើងសរសើរតម្កើងព្រះ លេង ការមានរបៀបរស់នៅសាមញ្ញជួយយើងសរសើរតម្កើងព្រះ នៅសព្វថ្ងៃនេះ មានអ្វីជាច្រើនដែលងាយធ្វើឲ្យជីវិតយើងទៅជាស្មុគស្មាញ។ ឧទាហរណ៍ យើងត្រូវចំណាយពេលវេលាទៅទិញអ្វីមួយ ត្រូវបង់ថ្លៃអ្វីមួយ និងប្រើប្រាស់របស់ផ្សេងៗ។ យើងក៏ត្រូវចំណាយកម្លាំងដើម្បីថែទាំរបស់របរដែលយើងមាន និងថែរក្សាការពារទ្រព្យសម្បត្ដិរបស់យើងដែរ។ លោកយេស៊ូមានរបៀបរស់នៅសាមញ្ញ ដោយសារលោកមិនចង់ឲ្យវត្ថុទ្រព្យបំបែរអារម្មណ៍លោកពីកិច្ចបម្រើព្រះឡើយ។—ម៉ាថ. ៨:២០ តើតាមរបៀបណាអ្នកអាចធ្វើឲ្យជីវិតរបស់អ្នកទៅជាសាមញ្ញជាង ដើម្បីចូលរួមក្នុងកិច្ចបម្រើផ្សាយកាន់តែច្រើន? តើអ្នកអាចធ្វើការកែសម្រួលខ្លះៗដើម្បីឲ្យសមាជិកម្នាក់ក្នុងក្រុមគ្រួសារ បម្រើជាអ្នកត្រួសត្រាយបានឬទេ? ទោះបើឥឡូវអ្នកកំពុងបម្រើពេញពេលក៏ដោយ តើបន្ដិចម្ដងៗអ្នកធ្វើឲ្យជីវិតរបស់អ្នកទៅជាស្មុគស្មាញដោយវត្ថុទ្រព្យឬទេ? ការមានរបៀបរស់នៅសាមញ្ញដើម្បីផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើព្រះយេហូវ៉ា ជារបៀបរស់នៅដែលមានសុភមង្គលនិងស្កប់ចិត្ដបំផុត។—១ធី. ៦:៧-៩ សូមសរសេរអំពីអ្វីដែលអ្នកអាចធ្វើដើម្បីមានរបៀបរស់នៅសាមញ្ញជាង: ថយ បន្ទាប់ Print ចែក ចែក ការមានរបៀបរស់នៅសាមញ្ញជួយយើងសរសើរតម្កើងព្រះ កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ ការមានរបៀបរស់នៅសាមញ្ញជួយយើងសរសើរតម្កើងព្រះ ខ្មែរ ការមានរបៀបរស់នៅសាមញ្ញជួយយើងសរសើរតម្កើងព្រះ https://cms-imgp.jw-cdn.org/img/p/202016243/univ/art/202016243_univ_sqr_xl.jpg