លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​១៦​-​២២ ខែ​កក្កដា

លូកា ១០​-​១១

ថ្ងៃ​ទី​១៦​-​២២ ខែ​កក្កដា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

  • «ឧទាហរណ៍​ស្ដី​អំពី​ជន​ជាតិ​សាម៉ារី»​: (​១០​នាទី​)

    • លូក. ១០:២៩​-​៣២—ដំបូង​សង្ឃ​ម្នាក់ ក្រោយ​មក​បុរស​ម្នាក់​ពី​កុលសម្ព័ន្ធ​លេវី ពួក​គេ​មិន​បាន​ជួយ​បុរស​ជន​ជាតិ​យូដា​ដែល​បាន​ត្រូវ​ចោរ​ប្លន់​នោះ​ទេ [​សូម​បង្ហាញ​«​ផ្លូវ​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​យេរីខូ​» nwtsty​-​E រូប​ភាព​និង​វីដេអូ​នៅ​លូក. ១០:៣០​] (​w​០២ ១/១២ ទំ. ១៥ វ. ១៤​-​១៥​)

    • លូក. ១០:៣៣​-​៣៥—បុរស​ជន​ជាតិ​សាម៉ារី​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​បុរស​ដែល​ជា​ជន​រង​គ្រោះ​នោះ (​«​បុរស​ជន​ជាតិ​សាម៉ារី​ម្នាក់​» «​រុំ​របួស​ឲ្យ​បុរស​នោះ ក៏​ចាក់​ប្រេង​និង​ស្រា​លើ​របួស​នោះ​ផង​» «​ផ្ទះ​សម្នាក់​មួយ​» nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅ​លូក. ១០:៣៣, ៣៤​)

    • លូក. ១០:៣៦, ៣៧—យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ទាំង​អស់ មិន​គ្រាន់​តែ​មនុស្ស​ដែល​មាន​ឋានៈ ពូជ​សាសន៍ កុលសម្ព័ន្ធ ឬ​ជន​ជាតិ​ដូច​យើង​ប៉ុណ្ណោះ​ទេ (​w​៩៨​-​E ១/៧ ទំ. ៣១ វ. ២​)

  • ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ: (​៨​នាទី​)

    • លូក. ១០:១៨—តើ​លោក​យេស៊ូ​សំដៅ​ទៅ​លើ​អ្វី ពេល​លោក​ប្រាប់​អ្នក​កាន់​តាម​៧០​នាក់​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​សាថាន ធ្លាក់​ដូច​ផ្លេក​បន្ទោរ​ពី​ស្ថាន​សួគ៌​រួច​ហើយ​»​? (​«​ខ្ញុំ​បាន​ឃើញ​សាថាន​ធ្លាក់​ដូច​ផ្លេក​បន្ទោរ​ពី​ស្ថាន​សួគ៌​រួច​ហើយ​» nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅលូក. ១០:១៨; w​០៨ ១/៣ ទំ. ៣២ វ. ១​)

    • លូក. ១១:៥​-​៩—តើ​ឧទាហរណ៍​អំពី​បុរស​ដែល​ទទូច​សុំ​នេះ​បង្រៀន​យើង​យ៉ាង​ណា​អំពី​ការ​អធិដ្ឋាន? (​«​សម្លាញ់​អើយ! សូម​ឲ្យ​ខ្ញុំ​ខ្ចី​នំ​ប៉័ង​បី​ដុំ​សិន​» «​ឈប់​រំខាន​ខ្ញុំ​» «​ទទូច​សុំ​ឥត​ខ្លាច​ចិត្ដ​» nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅលូក. ១១:៥​-​៩​)

    • តើ​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?

    • តើ​អ្នក​បាន​រក​ឃើញ​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ?

  • អំណាន​គម្ពីរ: (​៤​នាទី ឬ​ខ្លី​ជាង​) លូក. ១០:១​-​១៦

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

  • ការ​ជួប​លើក​ដំបូង: (​២​នាទី ឬ​ខ្លី​ជាង​) ចាប់​ផ្ដើម​ដោយ​ប្រើ​ការ​សន្ទនា​គំរូ។ តប​ឆ្លើយ​នឹង​ការ​ជំទាស់​ដែល​មាន​ជា​ទូ​ទៅ​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក។

  • ការ​ត្រឡប់​ទៅ​ជួប​លើក​ទី១: (​៣​នាទី ឬ​ខ្លី​ជាង​) ចាប់​ផ្ដើម​ដោយ​ប្រើ​ការ​សន្ទនា​គំរូ។ គាត់​ប្រាប់​អ្នក​ថា​គាត់​កំពុង​ជាប់​រវល់​ពិសា​បាយ។

  • វីដេអូ​អំពី​ការ​ត្រឡប់​ទៅ​ជួប​លើក​ទី២: (​៥​នាទី​) សូម​បង្ហាញ​និង​ពិគ្រោះ​អំពី​វីដេអូ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក