លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | លូកា ១០​-​១១

ឧទាហរណ៍​ស្ដី​អំពី​ជន​ជាតិ​សាម៉ារី

ឧទាហរណ៍​ស្ដី​អំពី​ជន​ជាតិ​សាម៉ារី

១០:២៥​-​៣៧

លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​នេះ​ដើម្បី​ឆ្លើយ​សំណួរ​ថា ​«​តើ​អ្នក​ណា​ទៅ ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ?​»។ (​លូក. ១០:២៥​-​២៩​) លោក​បាន​ដឹង​ថា​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​នឹង​មក​ពី​«​មនុស្ស​គ្រប់​ប្រភេទ​»​ រួម​បញ្ចូល​ជន​ជាតិ​សាម៉ារី​និង​ជន​ជាតិ​ដទៃ។ (​យ៉ូន. ១២:៣២​) ឧទាហរណ៍​នេះ​បង្រៀន​អ្នក​កាន់​តាម​លោក​ថា​ពួក​គេ​គួរ​ខំ​ប្រឹង​ជា​ខ្លាំង​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត សូម្បី​តែ​ចំពោះ​អ្នក​ដែល​ប្រហែល​ជា​ខុស​គ្នា​ឆ្ងាយ​ពី​ពួក​គេ​ក្ដី។

សូម​សួរ​ខ្លួន​អ្នក​ថា:

  • ‹តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បង​ប្អូន​ដែល​មាន​វប្បធម៌​ផ្សេង?›

  • ‹តើ​ខ្ញុំ​ច្រើន​តែ​ចំណាយ​ពេល​ជា​មួយ​អ្នក​ដែល​មាន​អ្វី​ស្រដៀង​ខ្ញុំ​ឬ​ទេ?›

  • ‹តើ​ខ្ញុំ​អាច​បើក​ចិត្ដ​ឲ្យ​ទូលាយ​ដោយ​ខំ​ស្គាល់​ថែម​ទៀត​នូវ​បង​ប្អូន​ដែល​មាន​ប្រវត្ដិ​ផ្សេង​ឬ​ទេ?› (​២កូ. ៦:១៣​)

តើខ្ញុំអាចអញ្ជើញអ្នកណាឲ្យ . . .

  •  ទៅ​ជា​មួយ​ខ្ញុំ​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

  •  មក​បរិភោគ​អាហារ​នៅ​ផ្ទះ​ខ្ញុំ?

  •  ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​នៅ​ពេល​ល្ងាច​លើក​ក្រោយ​ជា​មួយ​គ្នា?