លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | លូកា ៨​-​៩

សូម​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ តើ​មាន​តម្រូវ​ការ​អ្វី​ខ្លះ?

សូម​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ តើ​មាន​តម្រូវ​ការ​អ្វី​ខ្លះ?

៩:៦២

ដើម្បី​ភ្ជួរ​ដី​ឲ្យ​ត្រង់​តាម​គន្លង អ្នក​ភ្ជួរ​មិន​អាច​ងាក​ទៅ​មើល​អ្វី​ដែល​នៅ​ក្រោយ​បាន​ទេ។ ស្រដៀង​គ្នា​ដែរ គ្រិស្ដ​សាសនិក​មិន​អាច​ឲ្យ​អ្វី​មក​បង្វែរ​អារម្មណ៍​គាត់​ឲ្យ​បែរ​មើល​អ្វី​ៗ​ដែល​គាត់​បាន​លះ​ចោល​ក្នុង​ពិភព​លោក​នេះ​ឡើយ។—ភី. ៣:១៣

ពេល​យើង​ជួប​ការ​ពិបាក គឺ​ស្រួល​ឲ្យ​យើង​គិត​ថា​ជីវិត​ពី​មុន​របស់​យើង​គឺ​ល្អ​ប្រសើរ​ជាង ប្រហែល​ជា​ពេល​មុន​យើង​ស្គាល់​សេចក្ដី​ពិត។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​ច្រើន​តែ​គិត​ថា​កាល​ពី​មុន​យើង​មិន​សូវ​មាន​បញ្ហា​ទេ ហើយ​ក៏​មាន​សុភមង្គល​ច្រើន​ជាង​ដែរ។ ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​ដូច្នេះ​ក្រោយ​ពី​ពួក​គេ​បាន​ចេញ​ពី​ស្រុក​អេស៊ីប។ (​ជន. ១១:៥, ៦​) បើ​យើង​មាន​គំនិត​បែប​នេះ យើង​អាច​ត្រូវ​ល្បួង​ឲ្យ​ត្រឡប់​ទៅ​រក​ជីវិត​ពី​មុន​របស់​យើង​វិញ។ ក៏​ប៉ុន្ដែ ពេល​យើង​រំពឹង​គិត​អំពី​ពរ​នៅ​ឥឡូវ​នេះ ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អំណរ​នៅ​ខាង​មុខ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ នោះ​គឺ​ល្អ​ជាង​យ៉ាង​ណា​ទៅ!—២កូ. ៤:១៦​-​១៨