លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរបន្តបង្វឹកបង្ហាត់សមត្ថភាពវែកញែករបស់អ្នក

ចូរបន្តបង្វឹកបង្ហាត់សមត្ថភាពវែកញែករបស់អ្នក

កីឡាករ​ម្នាក់​ត្រូវ​បន្ត​ហ្វឹក​ហាត់​សាច់​ដុំ​របស់​គាត់ ដើម្បី​ឲ្យ​គាត់​នៅ​តែ​ជា​កីឡាករ​ដែល​មាន​ភាព​ប៉ិន​ប្រសប់។ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​បន្ត​បង្វឹក​បង្ហាត់ ហើយ​ថែ​ទាំ​សមត្ថ​ភាព​វែក​ញែក​របស់​យើង។ (​ហេ. ៥:១៤​) ទោះ​ជា​យើង​ប្រហែល​ជា​មាន​ទំនោរ​ចិត្ត​ចង់​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​អ្នក​ឯ​ទៀត​ក៏​ដោយ យើង​ត្រូវ​ប្រើ​សមត្ថភាព​រិះ​គិត​របស់​យើង ហើយ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ ហេតុ​អ្វី? ដោយ​សារ​ព្រះ​នឹង​វិនិច្ឆ័យ​យើង​ម្នាក់​ៗ​តាម​ការ​សម្រេច​ចិត្ត​របស់​យើង​រៀង​ខ្លួន។—រ៉ូម ១៤:១២

យើង​មិន​គួរ​សន្និដ្ឋាន​ថា​យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ដោយ​សារ​តែ​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​អស់​ជា​ច្រើន​ឆ្នាំ​នោះ​ទេ។ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ឈ្លាស​វៃ យើង​ត្រូវ​តែ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា បណ្ដាំ​របស់​លោក និង​អង្គការ​របស់​លោក។—យ៉ូស. ១:៧, ៨; សុភ. ៣:៥, ៦; ម៉ាថ. ២៤:៤៥

សូម​ទស្សនា​វីដេអូ​«​កុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​ផ្ដន្ទា​ទោស​»រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​អេមម៉ា​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី?

  • ហេតុ​អ្វី​យើង​គួរ​ជៀស​វាង​ពី​ការ​ឲ្យ​យោបល់​តាម​ទស្សនៈ​ផ្ទាល់​ខ្លួន​ក្នុង​រឿង​ដែល​ទាក់​ទង​នឹង​សមត្ថភាព​វិនិច្ឆ័យ?

  • តើ​ប្ដី​ប្រពន្ធ​មួយ​គូ​បាន​ផ្ដល់​ការ​ណែនាំ​ដ៏​ល្អ​អ្វី​ដល់​អេមម៉ា?

  • តើ​អេមម៉ា​បាន​ស្វែង​រក​ព័ត៌មាន​ដែល​អាច​ជួយ​គាត់​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​នៅ​ឯ​ណា?