របៀបរស់នៅជាគ្រិស្តសាសនិក
ចូររមែងគិតអំពីព្រះយេហូវ៉ា
ពេលពិបាកស្វែងរកការងារ យើងប្រហែលជាពិបាកបន្តចាត់ទុករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះថា ជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង។ យើងប្រហែលជាជួបការល្បួងឲ្យធ្វើការងារណាដែលធ្វើឲ្យយើងពិបាកបម្រើព្រះយេហូវ៉ា ឬការងារដែលប្រឆាំងនឹងគោលការណ៍គម្ពីរ។ ផ្ទុយទៅវិញ យើងអាចប្រាកដថាព្រះយេហូវ៉ានឹងប្រើកម្លាំងរបស់លោក«ដើម្បីជួយអស់អ្នកដែលបម្រើលោកដោយស្មោះអស់ពីចិត្ត»។ (២ប្រ. ១៦:៩) គ្មានអ្វីដែលអាចបញ្ឈប់បិតាដែលប្រកបទៅដោយសេចក្ដីស្រឡាញ់របស់យើងមិនឲ្យផ្ដល់ជំនួយ និងផ្គត់ផ្គង់អ្វីដែលយើងត្រូវការបានឡើយ។ (រ៉ូម ៨:៣២) ដូច្នេះ ពេលធ្វើការសម្រេចចិត្តអំពីការងារ យើងត្រូវទុកចិត្តព្រះយេហូវ៉ា ហើយចាត់ទុកកិច្ចបម្រើព្រះជាអាទិភាពក្នុងជីវិតរបស់យើង។—ចសព. ១៦:៨
សូមទស្សនាវីដេអូចូរធ្វើអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីព្រះយេហូវ៉ា រួចឆ្លើយសំណួរដូចតទៅនេះ៖
-
ហេតុអ្វីចេសិនមិនព្រមទទួលសំណូក?
-
តើយើងអាចរៀនអ្វីពីកូឡុស ៣:២៣?
-
តើតាមរបៀបណាគំរូដ៏ល្អរបស់ចេសិនមានឥទ្ធិពលទៅលើថូម៉ាស់?
-
តើយើងអាចរៀនអ្វីពីម៉ាថាយ ៦:២២?