លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ | ចូរ​បង្កើន​អំណរ​របស់​អ្នក​ក្នុង​កិច្ច​បម្រើ​ផ្សាយ

ប្រើឧបករណ៍ស្រាវជ្រាវរបស់យើង

ប្រើឧបករណ៍ស្រាវជ្រាវរបស់យើង

ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​ឧបករណ៍​ផ្សេង​ៗ​ដើម្បី​បង្រៀន​ដោយ​ប៉ិន​ប្រសប់ ដូច​ជា​វីដេអូ ខិត្តប័ណ្ណ សៀវភៅ​ស្ដើង សៀវភៅ​ផ្សេង​ៗ និង​ឧបករណ៍​ចម្បង​របស់​យើង​ពោល​គឺ​គម្ពីរ។ (​២ធី. ៣:១៦​) លោក​ក៏​បាន​ផ្ដល់​ឧបករណ៍​ស្រាវ​ជ្រាវ​ផ្សេង​ៗ​ដែល​អាច​ជួយ​យើង​បក​ស្រាយ​បទ​គម្ពីរ​ផង​ដែរ។ នេះ​រួម​បញ្ចូល​បណ្ណាល័យ​ប៉ម​យាម JW​បណ្ណាល័យ បណ្ណាល័យ​អ៊ីនធឺណិត​របស់​ប៉ម​យាម និង​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា។

អ្នក​នឹង​មាន​អំណរ​កាល​ដែល​អ្នក​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ​តាម​រយៈ​ឧបករណ៍​ដែល​អ្នក​មាន។ សូម​បង្ហាត់​បង្រៀន​សិស្ស​របស់​អ្នក​ឲ្យ​ចេះ​ប្រើ​ឧបករណ៍​ទាំង​នេះ ហើយ​ពួក​គេ​នឹង​មាន​អំណរ​ពេល​ដែល​ពួក​គេ​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ផ្សេង​ៗ​ដែល​ពួក​គេ​មាន​អំពី​គម្ពីរ។

សូម​ទស្សនា​វីដេអូ​ចូរ​មាន​អំណរ​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ដោយ​ទទួល​យក​ជំនួយ​ពី​លោក ប្រើ​ឧបករណ៍​ស្រាវ​ជ្រាវ រួចឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ហ្គិច​មាន​ការ​សង្ស័យ​អ្វី​អំពី​ការ​បង្កើត?

  • តើ​នីតា​ស្វែង​រក​ព័ត៌មាន​អំពី​ប្រធានបទ​នេះ​នៅ​ឯ​ណា?

  • ការ​ស្វែង​រក​និង​ការ​ចែក​រំលែក​ចំណេះ​វិសេស​ពី​គម្ពីរ​នាំ​ឲ្យ​យើង​មាន​អំណរ

    តើ​តាម​របៀប​ណា​គាត់​បាន​ជ្រើស​រើស​ព័ត៌មាន​ដែល​ត្រូវ​នឹង​សំណួរ​របស់​ហ្គិច?

  • តើ​ការ​ប្រើ​ឧបករណ៍​ស្រាវ​ជ្រាវ​របស់​យើង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​នីតា?