ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ចូរជ្រើសរើសគូអាពាហ៍ពិពាហ៍របស់អ្នកដោយឈ្លាសវៃ
ដោយឥតឈ្លាសវៃ សាឡូម៉ូនបានរៀបការជាមួយនឹងស្ត្រីជាច្រើនដែលគោរពប្រណិប័តន៍ព្រះមិនពិត (១បស. ១១:១, ២; w១៨.០៧ ទំ.១៦ វ.៧)
ប្រពន្ធជាច្រើនរបស់សាឡូម៉ូនបានបង្វែរចិត្តគាត់ចេញពីព្រះយេហូវ៉ា (១បស. ១១:៣-៦; w១៩.០១ ទំ.១៥ វ.៦)
ព្រះយេហូវ៉ាខឹងនឹងសាឡូម៉ូនយ៉ាងខ្លាំង (១បស. ១១:៩, ១០; w១៨.០៧ ទំ.១៧ វ.៩)
បណ្ដាំរបស់ព្រះបានដាស់តឿនគ្រិស្តសាសនិកដែលនៅលីវឲ្យរៀបការជាមួយនឹងអ្នកដែល«កាន់តាមលោកម្ចាស់»ប៉ុណ្ណោះ។ (១កូ. ៧:៣៩) ប៉ុន្តែ ទោះជាបុគ្គលម្នាក់បានទទួលការជ្រមុជទឹកហើយក៏ដោយ នេះមិនមានន័យថា គាត់ជាគូដែលសាកសមនឹងអ្នកនោះទេ។ តើគាត់នឹងជួយអ្នកឲ្យបន្តបម្រើព្រះយេហូវ៉ាដោយអស់ពីចិត្តឬទេ? តើគាត់បានបង្ហាញថាគាត់មានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ាអស់មួយរយៈពេលហើយឬនៅ? មុនអ្នកសម្រេចចិត្តរៀបការ សូមទុកពេលដើម្បីស្គាល់បុគ្គលដែលអ្នកចង់រៀបការជាមួយនោះឲ្យបានច្បាស់សិន។