របៀបរស់នៅជាគ្រិស្តសាសនិក
ព្រះយេហូវ៉ាជួយអស់អ្នកដែលបាក់ទឹកចិត្ត
ជួនកាល យើងទាំងអស់គ្នាមានអារម្មណ៍ក្រៀមក្រំ។ តែនេះមិន មានន័យថាយើងគ្មានជំនឿទៅលើព្រះយេហូវ៉ានោះទេ។ សូម្បីតែ ព្រះយេហូវ៉ាក៏ប្រាប់ថាលោកធ្លាប់មានអារម្មណ៍បែបនោះដែរ។ (ដក. ៦:៥, ៦) ប៉ុន្តែចុះយ៉ាងណាបើយើងមានអារម្មណ៍ក្រៀមក្រំ ជាញឹកញយឬគ្រប់ពេល?
អធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា។ ព្រះយេហូវ៉ាចាប់អារម្មណ៍ខ្លាំងចំពោះសុខភាពផ្លូវចិត្តរបស់យើង។ លោកជ្រាបអំពីពេលយើងសប្បាយនិងពេលដែលយើងក្រៀមក្រំ។ លោកយល់ពីមូលហេតុដែលយើងគិតតាមរបៀបណាមួយ ព្រមទាំងមូលហេតុដែលយើងមានអារម្មណ៍បែបនោះ។ (ចសព. ៧:៩ខ) សំខាន់បំផុត ព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះយើង ហើយអាចជួយយើងឲ្យស៊ូទ្រាំនឹងអារម្មណ៍ក្រៀមក្រំ រួមទាំងអារម្មណ៍ធ្លាក់ទឹកចិត្តផងដែរ។—ចសព. ៣៤:១៨
ការពារចិត្តគំនិតរបស់យើង។ អារម្មណ៍អវិជ្ជមានអាចប៉ះពាល់ដល់សុភមង្គលរបស់យើង និងការគោរពប្រណិប័តន៍របស់យើងដែរ។ ហេតុនេះហើយ យកល្អឲ្យយើងការពារចិត្តរបស់យើង ពោលគឺធាតុពិតរបស់យើង ដែលរួមបញ្ចូលការគិតគូរនិងអារម្មណ៍របស់យើង។—សុភ. ៤:២៣
សូមទស្សនាវីដេអូ របៀបដែលបងប្អូនរបស់យើងមានសេចក្ដីសុខសាន្តទោះជាមានជំងឺធ្លាក់ទឹកចិត្ត រួចឆ្លើយសំណួរដូចតទៅនេះ៖
-
តើបងស្រីនីកគីបានធ្វើអ្វីខ្លះដែលជួយគាត់ឲ្យស៊ូទ្រាំនឹងជំងឺធ្លាក់ទឹកចិត្ត?
-
ហេតុអ្វីបងស្រីនីកគីគិតថាគាត់ត្រូវការជំនួយពីគ្រូពេទ្យ?—ម៉ាថ. ៩:១២
-
តើតាមរបៀបណាបងស្រីនីកគីបានពឹងផ្អែកលើជំនួយពីព្រះយេហូវ៉ា?