លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរជួយមនុស្សដែលមិនកាន់សាសនាឲ្យស្គាល់អ្នកបង្កើតរបស់ពួកគេ

ចូរជួយមនុស្សដែលមិនកាន់សាសនាឲ្យស្គាល់អ្នកបង្កើតរបស់ពួកគេ

តើ​អ្នក​ធ្លាប់​ស្ទាក់​ស្ទើរ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​មិន​កាន់​សាសនា ដោយ​គិត​ថា​ពួក​គេ​ទំនង​ជា​មិន​ចាប់​អារម្មណ៍​ឬ​ទេ? បើ​អ្នក​ធ្លាប់ សូម​ចាំ​ថា​មនុស្ស​ជា​ច្រើន​ដែល​មិន​កាន់​សាសនា រួម​ទាំង​ពួក​អ្នក​ដែល​មិន​ជឿ​ថា​មាន​ព្រះ ក៏​បាន​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែរ។ ភាគ​ច្រើន​ពួក​គេ​គ្រាន់​តែ​ត្រូវ​ការ​ជំនួយ​ដើម្បី​ពិនិត្យ​មើល​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ពិត​ជា​មាន​ព្រះ​មែន។—រ៉ូម ១:២០; ១០:១៤

សូម​ទស្សនា​វីដេអូ ចូរ​ចាំ​ថា មនុស្ស​ដែល​ខ្វះ​ជំនឿ​អាច​មាន​ជំនឿ!—អ្នក​ដែល​មិន​កាន់​សាសនា រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

តើ​តាម​របៀប​ណា​បទ​ពិសោធន៍​របស់​ថូម៉ាហ្សូ ជួយ​អ្នក​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​ការ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​មិន​កាន់​សាសនា?