លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរប្រើទំព័រដើមនៃគេហទំព័រJW.ORGក្នុងកិច្ចបម្រើផ្សាយរបស់អ្នក

ចូរប្រើទំព័រដើមនៃគេហទំព័រJW.ORGក្នុងកិច្ចបម្រើផ្សាយរបស់អ្នក

ទំព័រ​ដើម​នៃ​គេហទំព័រ​របស់​យើង​មាន​អត្ថបទ​និង​វីដេអូ ដែល​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ក្នុង​តំបន់​ផ្សាយ​របស់​យើង។ (​សកម្ម. ១៣:៤៨​) អ្វី​ដែល​មាន​នៅ​លើ​ទំព័រ​ដើម​នៃ​គេហទំព័រ​ច្រើន​តែ​ជា​ប្រធានបទ សាច់​រឿង​នៅ​ក្នុង​សារ​ព័ត៌មាន ឬ​ជា​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​កំពុង​គិត​និង​និយាយ។

តើ​តាម​របៀប​ណា​អ្នក​អាច​ប្រើ​ទំព័រ​ដើម​នៃ​គេហទំព័រ​jw.org​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

  • ចូល​មើល​គេហទំព័រ​ជា​ទៀង​ទាត់។ សូម​កត់​សម្គាល់​អ្វី​ដែល​មាន​នៅ​ទំព័រ​ដើម ហើយ​គិត​អំពី​របៀប​ដែល​អ្នក​អាច​ប្រើ​ព័ត៌មាន​ទាំង​នោះ​ដើម្បី​ជួយ​អ្នក​ដែល​ចាប់​អារម្មណ៍។ (​ដើម្បី​មើល​វីដេអូ ចម្រៀង អត្ថបទ និង​ព័ត៌មាន​ថ្មី​ៗ​ដែល​បាន​ត្រូវ​ដាក់​បន្ថែម​ក្នុង​ទំព័រ​ដើម សូម​ចុច​«​អញ្ជើញ​មើល​អ្វី​ថ្មី​»​)។ ការ​ដឹង​អ្វី​ថ្មី​ៗ​ដែល​មាន​ក្នុង​គេហទំព័រ នឹង​ជួយ​អ្នក​ឲ្យ​មាន​ពាក្យ​ផ្សាយ​ថ្មី​ៗ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

  • ប្រើ​អត្ថបទ និង​វីដេអូ​នៅ​ទំព័រ​ដើម​នៃ​គេហទំព័រ​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា។ ព័ត៌មាន​នេះ​អាច​ជួយ​យើង​ឲ្យ​ដឹង​អ្វី​ដែល​មនុស្ស​ក្នុង​តំបន់​ផ្សាយ​កំពុង​គិត។

  • បង្ហាញ​ទំព័រ​ដើម​នៃ​គេហទំព័រ​ទៅ​អ្នក​ឯ​ទៀត។ បង្ហាញ​អត្ថបទ​ជាក់​លាក់​ណា​មួយ ហើយ​បង្ហាញ​ពួក​គេ​អំពី​របៀប​ស្វែង​រក​ព័ត៌មាន​ក្នុង​គេហទំព័រ​របស់​យើង។

  • ផ្ញើ​តំណ​ភ្ជាប់។ មនុស្ស​ខ្លះ​មិន​ចង់​និយាយ​ជា​មួយ​យើង​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​ពួក​គេ​សុខ​ចិត្ត​ចូល​មើល​គេហទំព័រ​របស់​យើង។ ដូច្នេះ​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្ញើ​តំណ​ភ្ជាប់​ទៅ​ទំព័រ​ដើម​នៃ​គេហទំព័រ​ដល់​អ្នក​ដែល​ចាប់​អារម្មណ៍ ឬ​អត្ថបទ​ណា​មួយ ឬ​វីដេអូ​ដែល​មាន​នៅ​ក្នុង​នោះ។