លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ឪពុកម្ដាយ ចូរជួយកូនៗឲ្យទទួលប្រាជ្ញាដែលមកពីព្រះ

ឪពុកម្ដាយ ចូរជួយកូនៗឲ្យទទួលប្រាជ្ញាដែលមកពីព្រះ

វិធី​ដ៏​ល្អ​បំផុត​មួយ​ដែល​ឪពុក​ម្ដាយ​អាច​ជួយ​កូន​ៗ​ឲ្យ​ទទួល​ប្រាជ្ញា​ដែល​មក​ពី​ព្រះ គឺ​ដោយ​ជួយ​កូន​ៗ​ឲ្យ​ទទួល​ប្រយោជន៍​ពី​កិច្ច​ប្រជុំ​របស់​ក្រុម​ជំនុំ។ អ្វី​ដែល​កូន​ៗ​ឃើញ ឮ និង​ឆ្លើយ​នៅ​ឯ​កិច្ច​ប្រជុំ​អាច​ជួយ​ពួក​គេ​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា ហើយ​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក។ (​បច. ៣១:១២, ១៣​) បើ​អ្នក​ជា​ឪពុក​ម្ដាយ តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​កូន​ៗ​ឲ្យ​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​កិច្ច​ប្រជុំ?

  • ព្យាយាម​ចូល​រួម​ដោយ​ផ្ទាល់។—ចសព. ២២:២២

  • សេព​គប់​ជា​មួយ​បង​ប្អូន​នៅ​ឯ​សាល​ប្រជុំ មុន​និង​ក្រោយ​កិច្ច​ប្រជុំ។—ហេ. ១០:២៥

  • ធ្វើ​ឲ្យ​ប្រាកដ​ថា​សមាជិក​ម្នាក់​ៗ​មាន​សៀវភៅ​ដែល​ត្រូវ​រៀន​នៅ​កិច្ច​ប្រជុំ មិន​ថា​ជា​ឯកសារ​អេឡិចត្រូនិក​ឬ​ជា​ឯកសារ​បោះ​ពុម្ព​ក៏​ដោយ

  • ជួយ​កូន​ឲ្យ​រៀប​ចំ​ចម្លើយ​ដោយ​ប្រើ​ពាក្យ​របស់​កូន​ៗ។—ម៉ាថ. ២១:១៥, ១៦

  • និយាយ​ល្អ​អំពី​កិច្ច​ប្រជុំ និង​ការ​ណែនាំ​ដែល​អ្នក​ទទួល​ពី​ទី​នោះ

  • ជួយ​កូន​ៗ​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សេង​ៗ ដូច​ជា​ការ​សម្អាត​សាល​ប្រជុំ និង​ការ​និយាយ​សួរ​សុខ​ទុក្ខ​បង​ប្អូន​វ័យ​ចាស់​ក្នុង​ក្រុម​ជំនុំ

ការ​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា តម្រូវ​ឲ្យ​មាន​ការ​ព្យាយាម​ជា​ច្រើន ហើយ​ជួន​កាល​មើល​ទៅ គឺ​ពិបាក​ពេក។ ប៉ុន្តែ អ្នក​អាច​ពឹង​ទៅ​លើ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។—អេ. ៤០:២៩

សូម​ទស្សនា​វីដេអូ​សូម​ឪពុក​ម្ដាយ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា និង​កម្លាំង​របស់​លោក រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ការ​អស់​កម្លាំង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ហ្សាក​និង​លី​យ៉ា?

  • ហេតុ​អ្វី​ឪ​ពក​ម្ដាយ​គួរ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដើម្បី​មាន​កម្លាំង?

  • តើ​តាម​របៀប​ណា​ហ្សាក​និង​លី​យ៉ា​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​លោក​ជួយ​ពួក​គេ?