លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​១៦​-​២២ ខែ​កញ្ញា

ចម្រៀង​សរសើរ​ព្រះ ៨៥​-​៨៧

ថ្ងៃ​ទី​១៦​-​២២ ខែ​កញ្ញា

ចម្រៀង​លេខ​៤១ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. សេចក្ដី​អធិដ្ឋាន​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ

​(​១០​នាទី​)

សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​អំណរ​ឲ្យ​អ្នក (​ចសព. ៨៦:៤​)

សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​អ្នក​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់ (​ចសព. ៨៦:១១, ១២; w​១២ ១៥/៥ ទំ.២៥ វ.១០​)

ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​អ្នក (​ចសព. ៨៦:៦, ៧; w​២៣.០៥ ទំ.១៣ វ.១៧​-​១៨​)


សូម​សួរ​ខ្លួន​អ្នក​ថា ‹ពេល​ខ្ញុំ​ជួប​បញ្ហា តើ​ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ច្រើន​ជាង និង​យូរ​ជាង​ឬ​ទេ?›​—ចសព. ៨៦:៣

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ៨៦:១១—តើ​តាម​របៀប​ណា​យើង​អាច​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត? (​w​២០.០៦ ទំ.១៣ វ.១៧​-​១៨​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ស្នើ​បង្រៀន​គម្ពីរ។ (​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៥​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ស្នើ​បង្រៀន​គម្ពីរ​ដល់​បុគ្គល​ម្នាក់​ដែល​ប្រាប់​អ្នក​លើក​មុន​ថា គាត់​ព្រួយ​បារម្ភ​អំពី​ព្រឹត្តិការណ៍​ថ្មី​ៗ​ដែល​កំពុង​កើត​ឡើង។ (​lmd មេ​រៀន​ទី​៧ ចំណុច​ទី​៤​)

៦. ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

​(​៥​នាទី​)​ lff មេ​រៀន​ទី​១៥ ចំណុច​ទី​៥។ ពិភាក្សា​អំពី​ការ​រៀប​ចំ​ឲ្យ​សិស្ស​គម្ពីរ​រៀន​ជា​មួយ​បង​ប្អូន​ឯ​ទៀត​សប្ដាហ៍​ក្រោយ ទោះ​ជា​អ្នក​មិន​នៅ​ក៏​ដោយ។ (​lmd មេ​រៀន​ទី​១០ ចំណុច​ទី​៤​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៨៣

៧. កុំ​ឈប់​ព្យាយាម​ឡើយ

​(​៥​នាទី​)​ ការ​ពិគ្រោះ។

សូម​បង្ហាញ​វីដេអូ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • ហេតុ​អ្វី​ជួន​កាល​យើង​ប្រហែល​ជា​ចង់​ឈប់​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

  • ហេតុ​អ្វី​យើង​មិន​គួរ​ឈប់​ព្យាយាម?

៨. ចូរ​បន្ត​ស្នើ​បង្រៀន​គម្ពីរ!

​(​១០​នាទី​) ការ​ពិគ្រោះ។

តើ​អ្នក​បាន​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ស្ដើង​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ក្នុង​អំឡុង​សកម្មភាព​ផ្សព្វ​ផ្សាយ​ពិសេស​ខែ​នេះ​ឬ​ទេ? បើ​បាន អ្នក​ច្បាស់​ជា​រំភើប​ចិត្ត​ណាស់! អ្នក​ឯ​ទៀត​ក៏​ទំនង​ជា​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​បទ​ពិសោធន៍​របស់​អ្នក​ដែរ។ ប៉ុន្តែ បើ​អ្នក​មិន​បាន​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ​ទេ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ​ការ​ខំ​ប្រឹង​របស់​អ្នក​គឺ​មាន​ប្រយោជន៍​ឬ​យ៉ាង​ណា។ បើ​អ្នក​ធ្លាក់​ចិត្ត​ដោយ​សារ​អ្នក​មិន​បាន​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ?

សូម​បង្ហាញ​វីដេអូ«​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ . . . ដោយ​ចិត្ត​អត់​ធ្មត់​»​ ពេល​ផ្សព្វ​ផ្សាយ។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

  • តើ​កូរិនថូស​ទី​២ ៦:៤, អាច​ជួយ​យើង​យ៉ាង​ណា​បើ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​មើល​ទៅ​គឺ​ប្រៀប​ដូច​ជា​យើង​កំពុង​«​គប់​ដុំ​ថ្ម​ចូល​ក្នុង​អណ្ដូង​»​?

  • តើ​អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ បើ​អ្នក​មាន​អារម្មណ៍​ថា​ការ​ខំ​ប្រឹង​របស់​អ្នក​ក្នុង​ការ​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ​មិន​បាន​ទទួល​លទ្ធផល​ល្អ?

សូម​ចាំ​ថា អំណរ​របស់​យើង​មិន​អាស្រ័យ​ទៅ​លើ​ចំនួន​ការ​សិក្សា​គម្ពីរ​ដែល​យើង​មាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​មាន​អំណរ​ដោយ​សារ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ការ​ខំ​ប្រឹង​របស់​យើង។ (​លូក. ១០:១៧​-​២០​) ដូច្នេះ សូម​បន្ត​ចូល​រួម​ក្នុង​សកម្មភាព​ផ្សព្វ​ផ្សាយ​ពិសេស​នេះ​យ៉ាង​អស់​ពី​ចិត្ត ដោយ​ដឹង​ថា​«​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ទាំង​នឿយ​ហត់​ក្នុង​លោក​ម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ​»​!—១កូ. ១៥:៥៨

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៣៩ និង​សេចក្ដី​អធិដ្ឋាន