លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​២៣​-​២៩ ខែ​កញ្ញា

ចម្រៀង​សរសើរ​ព្រះ ៨៨​-​៨៩

ថ្ងៃ​ទី​២៣​-​២៩ ខែ​កញ្ញា

ចម្រៀង​លេខ​២២ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​បំផុត

​(​១០​នាទី​)

ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​យុត្តិធម៌​ល្អ​ឥត​ខ្ចោះ (​ចសព. ៨៩:១៤; w​១៧.០៦ ទំ.២២ វ.៥​)

ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​អំណរ​ពិត​ប្រាកដ (​ចសព. ៨៩:១៥, ១៦; w​១៧.០៦ ទំ.២៣​-​២៤ វ.១០​-​១១​)

ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត (​ចសព. ៨៩:៣៤​-​៣៧; w​១៤ ១៥/១០ ទំ.៧ វ.១៤​)​

ការ​រំពឹង​គិត​អំពី​មូលហេតុ​ដែល​ការ​គ្រប់​គ្រង​របស់​ព្រះ​គឺ​ល្អ​បំផុត អាច​ជួយ​យើង​ឲ្យ​រក្សា​អព្យាក្រឹតភាព​ពេល​មាន​ការ​ឃោសនា​អំពី​រឿង​នយោបាយ

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ៨៩:៣៧—តើ​ភាព​ស្មោះ​ត្រង់​និង​ភក្ដី​ភាព​ខុស​គ្នា​យ៉ាង​ណា? (​cl ទំ.២៨១ វ.៤​-​៥​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ ស្នើ​បង្រៀន​គម្ពីរ​ដល់​បុគ្គល​ម្នាក់​ដែល​មិន​កាន់​គ្រិស្ត​សាសនា។ (​lmd មេ​រៀន​ទី​៥ ចំណុច​ទី​៥​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ស្នើ​បង្ហាញ​ម្ចាស់​ផ្ទះ​អំពី​ការ​សិក្សា​គម្ពីរ។ (​th ចំណុច​ហាត់​រៀន​ទី​៩​)

៦. ពន្យល់​អំពី​ជំនឿ​របស់​អ្នក

​(​៥​នាទី​)​ សុន្ទរកថា។ ijwbq អត្ថបទទី​១៨១—ប្រធានបទ​៖ តើ​គម្ពីរ​រៀប​រាប់​អំពី​អ្វី? (​th ចំណុច​ហាត់​រៀន​ទី​២​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៩៤

៧. ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​បំផុត

​(​១០​នាទី​) ការ​ពិគ្រោះ។

មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​ថា​ខ្នាត​តម្រា​ក្នុង​គម្ពីរ​អំពី​ការ​រួម​ភេទ​និង​អាពាហ៍ពិពាហ៍​គឺ​តឹង​រឹង​ពេក ហើយ​ហួស​សម័យ។ តើ​អ្នក​ជឿ​ជាក់​ថា​ការ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​តែង​តែ​ល្អ​បំផុត​សម្រាប់​អ្នក​ឬ​ទេ?—អេ. ៤៨:១៧, ១៨; រ៉ូម ១២:២

គម្ពីរ​បង្រៀន​ថា​អស់​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ ​«​នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​»​ឡើយ។ (​១កូ. ៦:៩, ១០​) ប៉ុន្តែ តើ​នេះ​ជា​មូលហេតុ​តែ​មួយ​គត់​ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ឬ?

សូម​បង្ហាញ​វីដេអូ មូលហេតុ​ដែល​នាំ​ឲ្យ​ជឿ ចូរ​រស់​នៅ​តាម​ខ្នាត​តម្រា​ព្រះ​ជា​ជាង​ខ្នាត​តម្រា​ខ្លួន។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

  • តើ​តាម​របៀប​ណា​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​ការ​ពារ​យើង?

៨. សេចក្ដី​ត្រូវ​ការ​ក្នុង​ក្រុម​ជំនុំ

​(​៥​នាទី​)

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.១៥ វ.១៥​-​២០

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​១៣៣ និង​សេចក្ដី​អធិដ្ឋាន