លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​២៨ ខែ​តុលា–ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា

ចម្រៀង​សរសើរ​ព្រះ ១០៣​-​១០៤

ថ្ងៃ​ទី​២៨ ខែ​តុលា–ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា

ចម្រៀង​លេខ​៣០ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. លោក​ចាំ​«​ថា​យើង​ជា​ធូលី​ដី​»​

​(​១០​នាទី​)

ចិត្ត​អាណិត​អាសូរ​របស់​ព្រះ​យេហូវ៉ា​ជំរុញ​លោក​ឲ្យ​ប្រព្រឹត្ត​ដោយ​សម​ហេតុ​ផល​ចំពោះ​យើង (​ចសព. ១០៣:៨; w​២៣.០៧ ទំ.២១ វ.៥​)

លោក​មិន​បោះ​បង់​យើង​ឡើយ ទោះ​ជា​យើង​ធ្វើ​ខុស​ក៏​ដោយ (​ចសព. ១០៣:៩, ១០; w​២៣.០៩ ទំ.៦​-​៧ វ.១៦​-​១៨​)

លោក​មិន​តម្រូវ​ពី​យើង​ច្រើន​ជាង​អ្វី​ដែល​យើង​អាច​ឲ្យ​លោក​ឡើយ (​ចសព. ១០៣:១៤ w​២៣.០៥ ទំ.២៦ វ.២​)

សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​របៀប​ដែល​ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​គូ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​សម​ហេតុ​ផល​ដូច​ព្រះ​យេហូវ៉ា​ឬ​ទេ?›​

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ១០៤:២៤—ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ថ្មី​ៗ និង​ច្រើន​ប្រភេទ​ខុស​ៗ​គ្នា តើ​បទ​គម្ពីរ​នេះ​បង្រៀន​យើង​អ្វី​អំពី​លោក? (​cl ទំ.៥៥ វ.១៨​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ ​(​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៤​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ពិគ្រោះ​អំពី​វីដេអូ​សូម​សប្បាយ​នឹង​ការ​រៀន​គម្ពីរ​ជា​មួយ​បុគ្គល​ម្នាក់​ដែល​យល់​ព្រម​រៀន​គម្ពីរ។ (​th ចំណុច​ហាត់​រៀន​ទី​៩​)

៦. សុន្ទរកថា

​(​៥​នាទី​)​ lmd សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក ចំណុច​ទី​៦—ប្រធានបទ​៖ ប្ដី​ត្រូវ​«​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​[​ឯង​]​»។ (​th ចំណុច​ហាត់​រៀន​ទី​១​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៤៤

៧. តើ​អ្នក​ស្គាល់​កម្រិត​សមត្ថភាព​របស់​ខ្លួន​ឬ​ទេ?

​(​១៥​នាទី​) ការ​ពិគ្រោះ។

ការ​ជូន​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដ៏​ល្អ​បំផុត​នាំ​ឲ្យ​លោក​ពេញ​ចិត្ត ហើយ​នាំ​ឲ្យ​យើង​មាន​អំណរ​ដែរ។ (​ចសព. ៧៣:២៨​) យ៉ាង​ណា​ក៏​ដោយ បើ​យើង​ធ្វើ​លើស​ពី​សមត្ថភាព​របស់​ខ្លួន នោះ​អាច​នាំ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត និង​ខក​ចិត្ត។

សូម​បង្ហាញ​វីដេអូ យើង​អាច​ធ្វើ​ច្រើន​ជាង​ដោយ​មិន​តម្រូវ​ហួស​ហេតុ​ពេក​ពី​ខ្លួន​ឯង។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

  • តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​យើង? (​មីកា ៦:៨​)

  • តើ​អ្វី​បាន​ជួយ​ប្អូន​ស្រី​វ័យ​ក្មេង​នេះ​មិន​ឲ្យ​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក​អំពី​ការ​សម្រេច​គោល​ដៅ​របស់​គាត់?

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៥៥ និង​សេចក្ដី​អធិដ្ឋាន