លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​២​-​៨ ខែ​កញ្ញា

ចម្រៀង​សរសើរ​ព្រះ ៧៩​-​៨១

ថ្ងៃ​ទី​២​-​៨ ខែ​កញ្ញា

ចម្រៀង​លេខ​២៩ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​នាម​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា

​(​១០​នាទី​)

ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​ដែល​មិន​លើក​កិត្តិយស​ព្រះ​យេហូវ៉ា (​ចសព. ៧៩:៩; w​១៧.០២ ទំ.១០ វ.៥​)

ហៅ​រក​នាម​ព្រះ​យេហូវ៉ា (​ចសព. ៨០:១៨; ijwbv ទំ.៣ វ.៤​-​៥​)

ព្រះ​យេហូវ៉ា​ផ្ដល់​រង្វាន់​យ៉ាង​បរិបូរ​ដល់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់ និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​នាម​របស់​លោក (​ចសព. ៨១:១៣, ១៦​)​

ដើម្បី​ឲ្យ​ការ​ប្រព្រឹត្ត​របស់​យើង​សរសើរ​តម្កើង​នាម​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​ប្រាប់​អ្នក​ឯ​ទៀត​ថា​យើង​ជា​សាក្សី​របស់​លោក

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ៨០:១—ហេតុ​អ្វី​ពេល​ខ្លះ​គេ​ប្រើ​ឈ្មោះ​របស់​យ៉ូសែប​ដើម្បី​សំដៅ​ទៅ​លើ​កុលសម្ព័ន្ធ​ទាំង​អស់​នៃ​អ៊ីស្រាអែល? (​it-2-E ទំ.១១១​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​១​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ស្នើ​បង្រៀន​គម្ពីរ។ (​lmd មេ​រៀន​ទី​៤ ចំណុច​ទី​៤​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ស្នើ​បង្រៀន​គម្ពីរ។ (​lmd មេ​រៀន​ទី​៤ ចំណុច​ទី​៣​)

៦. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ ស្នើ​បង្រៀន​គម្ពីរ។ (​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៣​)

៧. ត្រឡប់​ទៅ​ជួប

​(​៥​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ស្នើ​បង្រៀន​គម្ពីរ​ដល់​បុគ្គល​ម្នាក់​ដែល​ចាប់​អារម្មណ៍​តែ​ធ្លាប់​បដិសេធ​ពី​មុន។ (​lmd មេ​រៀន​ទី​៨ ចំណុច​ទី​៣​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១០

៨. ​«​ពួក​គេ​នឹង​លើក​តម្កើង​នាម​ខ្ញុំ​ឲ្យ​បាន​បរិសុទ្ធ​»​

​(​១៥​នាទី​) ការ​ពិគ្រោះ។

សាថាន​ចាប់​ផ្ដើម​បង្កាច់​បង្ខូច​នាម​របស់​ព្រះ​យេហូវ៉ា​តាំង​ពី​នៅ​សួន​អេដែន។ ចាប់​ពី​ពេល​នោះ​មក មនុស្ស​និង​ទេវតា​ទាំង​ឡាយ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ថា​ពួក​គេ​នឹង​លើក​តម្កើង​នាម​របស់​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។

សូម​ពិចារណា​ពាក្យ​កុហក​ជា​ច្រើន​ដែល​សាថាន​បាន​ចោទ​ប្រកាន់​ព្រះ​យេហូវ៉ា។ វា​ចោទ​ប្រកាន់​ព្រះ​យេហូវ៉ា​ថា​លោក​ឃោរឃៅ ហើយ​មិន​មែន​ជា​អ្នក​គ្រប់​គ្រង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ឡើយ។ (​ដក. ៣:១​-​៦; យ៉ូប ៤:១៨, ១៩​) វា​អះអាង​ថា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​មិន​មាន​សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​ចំពោះ​លោក​ទេ។ (​យ៉ូប ២:៤, ៥​) បន្ថែម​ទៅ​ទៀត វា​ក៏​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ជឿ​ថា​ព្រះ​យេហូវ៉ា​មិន​មែន​ជា​អ្នក​បង្កើត​ពិភព​លោក​ដ៏​ស្រស់​ស្អាត​នេះ​ដែរ។—រ៉ូម ១:២០, ២១

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ពាក្យ​កុហក​ទាំង​នេះ? អ្នក​ប្រហែល​ជា​ចង់​និយាយ​ការ​ពារ​ព្រះ​យេហូវ៉ា! លោក​ដឹង​ថា​រាស្ត្រ​របស់​លោក​ចង់​ធ្វើ​ឲ្យ​នាម​លោក​បាន​បរិសុទ្ធ។ (​សូម​ពិនិត្យ​បន្ថែម អេសាយ ២៩:២៣​) តើ​តាម​របៀប​ណា​អ្នក​អាច​ធ្វើ​ដូច្នេះ?

  • ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​ហើយ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ (​យ៉ូន. ១៧:២៥, ២៦​) សូម​ត្រៀម​ខ្លួន​ដើម្បី​បង្ហាញ​ភស្តុ​តាង​ថា​មាន​ព្រះ​មែន ហើយ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​គុណ​សម្បត្តិ​ដ៏​អស្ចារ្យ​របស់​លោក។—អេ. ៦៣:៧

  • ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត។ (​ម៉ាថ. ២២:៣៧, ៣៨​) សូម​ធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា មិន​គ្រាន់​តែ​ដោយ​សារ​បញ្ញត្តិ​ទាំង​នោះ​គឺ​ល្អ​សម្រាប់​អ្នក​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​អ្នក​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។—សុភ. ២៧:១១

សូម​បង្ហាញ​វីដេអូ សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ទោះ​ជា . . . មនុស្ស​នៅ​សាលា​រៀន​មិន​គោរព​ច្បាប់​ព្រះ​ក៏​ដោយ។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ដូច​ត​ទៅ​៖

  • តើ​តាម​របៀប​ណា​អេរៀល​និង​ឌីហ្គូ​បាន​ការ​ពារ​នាម​របស់​ព្រះ​យេហូវ៉ា?

  • តើ​អ្វី​បាន​ជំរុញ​ចិត្ត​ពួក​គាត់​ឲ្យ​កាន់​ជំហរ​ខាង​ព្រះ​យេហូវ៉ា?

  • តើ​តាម​របៀប​ណា​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​ពួក​គាត់?

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៩០ និង​សេចក្ដី​អធិដ្ឋាន