លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​៣០ ខែ​កញ្ញា–ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២៤

ចម្រៀង​សរសើរ​ព្រះ ៩០​-​៩១

ថ្ងៃ​ទី​៣០ ខែ​កញ្ញា–ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២៤

ចម្រៀង​លេខ​១៤០ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ដើម្បី​ពន្យារ​ជីវិត​របស់​អ្នក សូម​ទុក​ចិត្ត​ព្រះ​យេហូវ៉ា

​(​១០​នាទី​)

ដោយ​សារ​យើង​ជា​មនុស្ស យើង​មិន​អាច​ពន្យារ​អាយុ​ជីវិត​របស់​យើង​បាន​ទេ (​ចសព. ៩០:១០; wp​១៩.៣ ទំ.៥ វ.២​-​៤​)

ព្រះ​យេហូវ៉ា​«​គ្មាន​ទី​ចាប់​ផ្ដើម និង​គ្មាន​ទី​បញ្ចប់​»​ (​ចសព. ៩០:២; wp​១៩.១ ទំ.៥, ប្រអប់​)

លោក​នឹង​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​អស់​អ្នក​ដែល​ទុក​ចិត្ត​លោក (​ចសព. ២១:៤; ៩១:១៦​)

សូម​កុំ​បង្ខូច​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដោយ​ទទួល​យក​ការ​ព្យាបាល​ណា​មួយ​ដែល​ប្រឆាំង​នឹង​ខ្នាត​តម្រា​របស់​លោក​ឡើយ (​w​២២.០៦ ទំ.១៨ វ.១៦​-​១៧​)។

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ៩១:១១—តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ជំនួយ​ពី​ពួក​ទេវតា? (​wp​១៧.៤ ទំ.៥​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ដោយ​មិន​ពិភាក្សា​អំពី​គម្ពីរ​ភ្លាម​ៗ សូម​លើក​ទឹក​ចិត្ត​បុគ្គល​ម្នាក់​ឲ្យ​ប្រាប់​អំពី​ការ​ព្រួយ​បារម្ភ​ឬ​ចំណាប់​អារម្មណ៍​របស់​គាត់ ហើយ​ក្រោយ​មក​សូម​បង្ហាញ​អំពី​របៀប​ដែល​គម្ពីរ​អាច​ជួយ​ធ្វើ​ឲ្យ​ជីវិតរបស់​គាត់​ល្អ​ប្រសើរ​ជាង។ (​lmd មេ​រៀន​ទី​១ ចំណុច​ទី​៣​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ​(​lmd មេ​រៀន​ទី​១ ចំណុច​ទី​៤​)

៦. សុន្ទរកថា

​(​៥​នាទី​)​ lmd សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក ចំណុច​ទី​៥—ប្រធានបទ​៖ អ្នក​អាច​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ (​th ចំណុច​ហាត់​រៀន​ទី​១៤​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១៥៨

៧. ចូរ​ឲ្យ​តម្លៃ​ចំពោះ​ចិត្ត​អត់​ធ្មត់​ដ៏​បរិបូរ​របស់​ព្រះ ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពេល​វេលា

​(​៥​នាទី​) ការ​ពិគ្រោះ។

សូម​បង្ហាញ​វីដេអូ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

  • តើ​តាម​របៀប​ណា​ការ​ពិចារណា​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពេល​វេលា អាច​ជួយ​យើង​ឲ្យ​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​នូវ​ការ​សម្រេច​សេចក្ដី​សន្យា​របស់​លោក?

៨. អង្គការ​មាន​សមិទ្ធផល​ផ្សេង​ៗ​សម្រាប់​ខែ​កញ្ញា

​(​១០​នាទី​)​ សូម​បង្ហាញ​វីដេអូ

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៦៨ និង​សេចក្ដី​អធិដ្ឋាន