ថ្ងៃទី៧-១៣ ខែតុលា
ចម្រៀងសរសើរព្រះ ៩២-៩៥
ចម្រៀងលេខ៨៤ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. ការបម្រើព្រះយេហូវ៉ាគឺជារបៀបរស់នៅដ៏ល្អបំផុត!
(១០នាទី)
ព្រះយេហូវ៉ាសមនឹងទទួលការគោរពប្រណិប័តន៍ពីយើង (ចសព. ៩២:១, ៤; w១៨.០៤ ទំ.២៨ វ.៥)
លោកផ្ដល់ឲ្យរាស្ត្ររបស់លោកនូវប្រាជ្ញាដែលមិនអាចប្រៀបផ្ទឹមបាន ដើម្បីជួយពួកគេឲ្យធ្វើការសម្រេចចិត្តដ៏ល្អប្រសើរ (ចសព. ៩២:៥; w១៨.១១ ទំ.២៣ វ.៨)
លោកឲ្យតម្លៃដល់អ្នកបម្រើរបស់លោក ទោះបីជាពួកគាត់មានវ័យចាស់ក៏ដោយ (ចសព. ៩២:១២-១៥; w២០.០១ ទំ.១៩ វ.១៨)
សូមសួរខ្លួនអ្នកថា ‹តើអ្វីរារាំងខ្ញុំពីការប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយទទួលការជ្រមុជទឹក?›
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
-
ចសព. ៩២:៥—ហេតុអ្វីពាក្យទាំងនេះរៀបរាប់យ៉ាងត្រឹមត្រូវអំពីប្រាជ្ញារបស់ព្រះយេហូវ៉ា? (cl ទំ.១៧៦ វ.១៨)
-
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) ចសព. ៩៤:១-២៣ (th ចំណុចហាត់រៀនទី៥)
៤. ចាប់ផ្ដើមការសន្ទនា
(៤នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ សូមរកឱកាសប្រាប់បុគ្គលម្នាក់អំពីកិច្ចការបង្រៀនគម្ពីររបស់អ្នក។ (lmd មេរៀនទី៥ ចំណុចទី៣)
៥. ត្រឡប់ទៅជួប
(៣នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ ស្នើបង្រៀនគម្ពីរដល់បុគ្គលម្នាក់ដែលចាប់អារម្មណ៍តែធ្លាប់បដិសេធពីមុន។ (lmd មេរៀនទី៨ ចំណុចទី៤)
៦. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៥នាទី) ការពិគ្រោះជាមួយនឹងសិស្សគម្ពីរដែលមិនរីកចម្រើន។ (lmd មេរៀនទី១២ ចំណុចទី៥)
ចម្រៀងលេខ៥
៧. ពេលកង្វល់កង្វាយញាំញីចិត្តប្អូនៗវ័យក្មេង
(១៥នាទី) ការពិគ្រោះ។
ទោះជាយើងជាអ្នកបម្រើព្រះយេហូវ៉ាក្ដី នេះមិនមានន័យថាយើងមិនមានទុក្ខកង្វល់ឡើយ។ ជាឧទាហរណ៍ ជួនកាលដាវីឌក៏មានទុក្ខកង្វល់ក្នុងជីវិត ដូចបងប្អូនរបស់យើងនៅសព្វថ្ងៃនេះដែរ។ (ចសព. ១៣:២; ១៣៩:២៣) គួរឲ្យសោកស្ដាយណាស់ សព្វថ្ងៃនេះសូម្បីតែប្អូនៗវ័យក្មេងក៏មានទុក្ខកង្វល់ដែរ។ ជួនកាលកង្វល់កង្វាយអាចធ្វើឲ្យប្អូនៗខ្លះពិបាកធ្វើកិច្ចការប្រចាំថ្ងៃ ដូចជាទៅសាលា ឬទៅកិច្ចប្រជុំជាដើម។ បន្ថែមទៅទៀត កង្វល់កង្វាយក៏អាចបណ្ដាលឲ្យពួកគេភ័យស្លន់ស្លោ ឬចង់សម្លាប់ខ្លួនដែរ។
ប្អូនៗវ័យក្មេង បើប្អូនមានទុក្ខកង្វល់ច្រើនដែលញាំញីចិត្តប្អូន ចូរសុំជំនួយពីឪពុកម្ដាយឬបងប្អូនដែលមានភាពចាស់ទុំ។ ចូរអធិដ្ឋានទៅព្រះយេហូវ៉ា ហើយសុំជំនួយពីលោក។ (ភី. ៤:៦) លោកច្បាស់ជានឹងជួយប្អូន។ (ចសព. ៩៤:១៧-១៩; អេ. ៤១:១០) សូមពិចារណាអំពីគំរូរបស់ស្ទីង។
សូមបង្ហាញវីដេអូ ព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះខ្ញុំ។ រួចសួរអ្នកស្ដាប់នូវសំណួរដូចតទៅ៖
• តើបទគម្ពីរអ្វីបានជួយស្ទីង ហើយហេតុអ្វី?
• តើតាមរបៀបណាព្រះយេហូវ៉ាបានយកចិត្តទុកដាក់ចំពោះគាត់?
ឪពុកម្ដាយ អ្នកអាចជួយកូនៗឲ្យយកឈ្នះកង្វល់កង្វាយដោយស្ដាប់ពួកគេដោយចិត្តអត់ធ្មត់ ប្រាប់ថាអ្នកស្រឡាញ់ពួកគេហើយជួយពួកគេឲ្យមានទំនុកចិត្តទៅលើសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ (ទីត. ២:៤; យ៉ា. ១:១៩) សូមពឹងផ្អែកទៅលើព្រះយេហូវ៉ាថាលោកនឹងផ្ដល់ឲ្យអ្នកនូវការសម្រាលទុក្ខ និងកម្លាំងដែលអ្នកត្រូវការដើម្បីជួយកូនៗរបស់អ្នក។
យើងប្រហែលជាមិនដឹងថាបងប្អូនណាម្នាក់ក្នុងក្រុមជំនុំកំពុងតែមានទុក្ខកង្វល់ជាខ្លាំងនោះទេ ហើយយើងប្រហែលជាពិបាកយល់អារម្មណ៍របស់ពួកគាត់។ ប៉ុន្តែ យើងអាចជួយឲ្យបងប្អូនទាំងអស់ក្នុងក្រុមជំនុំមានអារម្មណ៍ថាយើងស្រឡាញ់ពួកគាត់ ហើយឲ្យតម្លៃពួកគាត់។—សុភ. ១២:២៥; ហេ. ១០:២៤
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.១៦ វ.៦-៩, ប្រអប់នៅទំ.១៥០