លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

ចំណុចមិនល្អដែលយើងគួរជៀសវាងពេលបង្រៀនគម្ពីរ

ចំណុចមិនល្អដែលយើងគួរជៀសវាងពេលបង្រៀនគម្ពីរ

និយាយច្រើនពេក: ពេលបង្រៀន អ្នកមិនគួរមានអារម្មណ៍ថា អ្នកត្រូវពន្យល់ព័ត៌មានទាំងអស់នោះទេ។ លោកយេស៊ូបានប្រើសំណួរដើម្បីឲ្យអ្នកស្តាប់រិះគិត ហើយនាំឲ្យពួកគេសន្និដ្ឋានត្រឹមត្រូវ។ (ម៉ាថ. ១៧:២៤-២៧) ការសួរសំណួរនឹងជួយឲ្យសិស្សប្រាប់អារម្មណ៍របស់គាត់ មិនមែនអ្នកនិយាយតែម្នាក់ឯងទេ។ ការសួរសំណួរក៏ជួយអ្នកដឹងថា តើសិស្សគម្ពីរយល់ព័ត៌មានដែលគាត់កំពុងរៀន ហើយជឿទៅលើនោះទេ (be-E ទំ. ២៥៣ វ. ៣-)។ ពេលសួរសំណួរសិស្សគម្ពីរ សូមចាំដោយអត់ធ្មត់រហូតដល់គាត់ឆ្លើយ។ បើគាត់ឆ្លើយមិនត្រឹមត្រូវទេ សូមកុំទាន់អាលប្រាប់ចម្លើយភ្លាមៗ។ ផ្ទុយទៅវិញ សូមសួរសំណួរបន្ថែមផ្សេងដើម្បីឲ្យគាត់ចេះសន្និដ្ឋានត្រឹមត្រូវ (be-E ទំ. ២៣៨ វ. ១-)។ សូមនិយាយយឺតល្មម ដើម្បីទុកពេលឲ្យគាត់គិតហើយទទួលយកព័ត៌មានថ្មីៗ។—be-E ទំ. ២៣០ វ. ៤

បង្រៀនស្មុគស្មាញពេក: ពេលបង្រៀន អ្នកមិនគួរប្រាប់អ្វីទាំងអស់ដែលអ្នកដឹងអំពីប្រធានបទនោះឡើយ។ (យ៉ូន. ១៦:១២) សូមផ្ដោតអារម្មណ៍ទៅលើចំណុចសំខាន់ក្នុងវគ្គ (be-E ទំ. ២២៦ វ. ៤-)។ ការប្រាប់ព័ត៌មានល្អិតល្អន់ សូម្បីតែចំណុចខ្លះគួរឲ្យចាប់អារម្មណ៍ អាចធ្វើឲ្យសិស្សពិបាកដឹងថាចំណុចណាសំខាន់ ចំណុចណាមិនសំខាន់ (be-E ទំ. ២៣៥ វ. ៣)។ ពេលដែលសិស្សគម្ពីរយល់ចំណុចសំខាន់ហើយ សូមបន្ដទៅវគ្គបន្ទាប់ទៀត។

ពន្យល់តែព័ត៌មាន: គោលដៅចម្បងរបស់យើងគឺដើម្បីបង្រៀនឲ្យមានឥទ្ធិពលទៅលើចិត្ដរបស់សិស្ស មិនមែនពន្យល់តែព័ត៌មានប៉ុណ្ណោះទេ។ (លូក. ២៤:៣២) ដើម្បីធ្វើដូច្នេះ អ្នកគួរធ្វើឲ្យបណ្ដាំរបស់ព្រះជ្រួតជ្រាបចូលទៅក្នុងចិត្ដរបស់សិស្ស ដោយផ្ដោតទៅលើបទគម្ពីរសំខាន់ក្នុងមេរៀន។ (២កូ. ១០:៤; ហេ. ៤:១២; be-E ទំ. ១៤៤ វ. ១-) សូមលើកឧទាហរណ៍ណាដែលស្រួលយល់ (be-E ទំ. ២៤៥ វ. ២-)។ សូមគិតពិចារណានូវបញ្ហានិងជំនឿរបស់សិស្ស ហើយបង្រៀនមេរៀននោះស្របតាមកាលៈទេសៈរបស់គាត់។ អ្នកអាចសួរសំណួរដូចទៅនេះ៖ «តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះអ្វីដែលអ្នកកំពុងរៀន?»«តើចំណុចនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេហូវ៉ា?»«តើអ្នកទទួលប្រយោជន៍អ្វីខ្លះបើអ្នកធ្វើតាមការណែនាំនេះ?»។—be-E ទំ. ២៣៨ វ. ៣-៥; ទំ. ២៥៩ វ. ១