លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ១៣៥-១៤១

យើងបានត្រូវបង្កើតយ៉ាងអស្ចារ្យ

យើងបានត្រូវបង្កើតយ៉ាងអស្ចារ្យ

ដាវីឌបានរំពឹងគិតអំពីអ្វីដែលព្រះបានបង្កើត ហើយឃើញភ័ស្ដុតាងផ្សេងដែលឆ្លុះបញ្ចាំងនូវគុណសម្បត្ដិរបស់លោក។ ដាវីឌបានតាំងចិត្ដប្រើជីវិតរបស់គាត់ដើម្បីបម្រើព្រះយេហូវ៉ា។

ពេលដាវីឌរំពឹងគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលព្រះយេហូវ៉ាបានបង្កើត គាត់បានកោតស្ងើចជាខ្លាំងហើយសរសើរតម្កើងលោក:

១៣៩:១៤

  • «ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ»

១៣៩:១៥

  • «កាលទូលបង្គំកើតមាននៅទីកំបាំង ហើយបានសូនធ្វើបែបចំឡែកនៅទីទាបនៃផែនដី នោះគ្រោងកាយរបស់ទូលបង្គំមិនកំបាំងនឹងទ្រង់ទេ»

១៣៩:១៦

  • «ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ ក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយ។ ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់»