លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

បើកូនក្មេងចេញមក

បើកូនក្មេងចេញមក

ពេលយើងផ្សព្វផ្សាយនៅផ្ទះមួយ បើកូនក្មេងចេញមក យើងគួរសុំជួបពុកម្ដាយរបស់គាត់។ ការធ្វើដូច្នេះបង្ហាញថាយើងគោរពពួកគាត់ជាម្ចាស់ផ្ទះនិងជាពុកម្ដាយ។ (សុភ. ៦:២០) បើកូននោះអញ្ជើញយើងឲ្យចូលក្នុងផ្ទះ យើងមិនគួរចូលទេ។ ប្រសិនបើពុកម្ដាយគាត់មិនអាចមកជួបយើងទេ យើងគួរត្រឡប់ទៅជួបម្ដងទៀតនៅពេលក្រោយ។

បើកូននោះមានវ័យជំទង់ យើងនៅតែបង្ហាញការគួរសមដោយសុំជួបពុកម្ដាយគាត់។ បើពួកគាត់មិនអាចមកជួបយើងទេ យើងអាចសួរកូននោះថា តើពុកម្ដាយគាត់អនុញ្ញាតឲ្យគាត់អានទេ បើយើងស្នើផ្ដល់សៀវភៅមួយដល់គាត់។ បើពុកម្ដាយគាត់អនុញ្ញាត យើងអាចស្នើផ្ដល់សៀវភៅដល់គាត់ ហើយប្រហែលណែនាំឲ្យគាត់ស្គាល់គេហទំព័រjw.org។

ពេលយើងត្រឡប់ទៅជួបក្មេងដែលបង្ហាញចំណាប់អារម្មណ៍ យើងគួរសុំជួបពុកម្ដាយរបស់គាត់។ នេះផ្ដល់ឱកាសឲ្យយើងពន្យល់អំពីគោលបំណងដែលយើងមកជួបកូនរបស់ពួកគាត់ ហើយបង្ហាញពួកគាត់នូវការណែនាំល្អក្នុងគម្ពីរសម្រាប់ក្រុមគ្រួសារ។ (ទំនុក. ១១៩:៨៦, ១៣៨) ពេលយើងបង្ហាញការគោរពនិងឲ្យកិត្ដិយសដល់ពួកគាត់ជាពុកម្ដាយ នោះពួកគាត់នឹងកត់សម្គាល់ការប្រព្រឹត្ដល្អរបស់យើង ហើយក៏ផ្ដល់ឱកាសឲ្យយើងផ្សព្វផ្សាយដំណឹងល្អដល់សមាជិកគ្រួសារទៀតដែរ។—១ពេ. ២:១២