លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ១១៩

‹ចូរដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា›

‹ចូរដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា›

ការដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា មានន័យថាយើងពេញចិត្ដធ្វើតាមការណែនាំរបស់ព្រះ។ មានគំរូល្អជាច្រើនក្នុងគម្ពីរ ដូចជាអ្នកតែងទំនុកតម្កើង គាត់បានធ្វើតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានិងពឹងផ្អែកលើលោក។

សុភមង្គលពិតផ្អែកលើការធ្វើតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា

១១៩:១-

យ៉ូស្វេបានបង្ហាញទំនុកចិត្ដទាំងស្រុងទៅលើការណែនាំរបស់ព្រះយេហូវ៉ា។ គាត់បានដឹងថា ដើម្បីមានសុភមង្គលនិងជោគជ័យក្នុងជីវិត គាត់ត្រូវទុកចិត្ដព្រះយេហូវ៉ាអស់ពីចិត្ដ

បណ្ដាំរបស់ព្រះផ្ដល់ឲ្យយើងនូវចិត្ដក្លាហានដើម្បីប្រឈមមុខនឹងទុក្ខលំបាកក្នុងជីវិត

១១៩:៣៣-៤០

យេរេមាបានបង្ហាញចិត្ដក្លាហាននិងទំនុកចិត្ដលើព្រះយេហូវ៉ា ពេលជួបស្ថានភាពពិបាកៗ។ គាត់មានរបៀបរស់នៅសាមញ្ញជានិច្ច ហើយបានបន្ដបំពេញភារកិច្ចរបស់គាត់

ចំណេះត្រឹមត្រូវពីបណ្ដាំរបស់ព្រះផ្ដល់ឲ្យយើងនូវទំនុកចិត្ដដើម្បីផ្សព្វផ្សាយ

១១៩:៤១-៤៨

ប៉ូលមិនខ្លាចផ្សព្វផ្សាយដំណឹងអំពីព្រះដល់អ្នកណាឡើយ។ គាត់បានពឹងផ្អែកទាំងស្រុងទៅលើជំនួយពីព្រះយេហូវ៉ា ដោយផ្សព្វផ្សាយយ៉ាងក្លាហានដល់អភិបាលភេលីច

ពេលផ្សព្វផ្សាយដល់អ្នកដទៃ តើក្នុងស្ថានភាពណាខ្លះ ដែលខ្ញុំអាចបង្ហាញចិត្ដក្លាហានថែមទៀត?

  • នៅសាលារៀន

  • នៅកន្លែងធ្វើការ

  • ក្នុងក្រុមគ្រួសារ

  • កន្លែងផ្សេងទៀត