លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពាក្យផ្សាយគំរូ

ពាក្យផ្សាយគំរូ

ទស្សនាវដ្ដីប៉មយាម

សំណួរ: តើអ្នកគិតថាសេចក្ដីសន្យានេះអាចនឹងក្លាយទៅជាការពិតទេ?

បទគម្ពីរ: បប. ២១:៣, ៤

ស្នើផ្ដល់: ទស្សនាវដ្ដីប៉មយាមលេខនេះរៀបរាប់អំពីរបៀបដែលព្រះនឹងសម្រេចសេចក្ដីសន្យារបស់លោក និងអំពីរបៀបដែលអ្នកអាចទទួលប្រយោជន៍ពីសេចក្ដីសន្យានេះ។

ទស្សនាវដ្ដីប៉មយាម (ទំព័រចុងក្រោយ)

សំណួរ: សូមកត់សម្គាល់សំណួរនេះ។ [អានសំណួរទី១និងចម្លើយពីទស្សនៈរបស់មនុស្សខ្លះ ដែលមានក្នុងអត្ថបទនៅទំព័រ១៦] តើអ្នកគិតយ៉ាងណា?

បទគម្ពីរ: ទំនុក. ៨៣:១៨

ស្នើផ្ដល់: អត្ថបទនេះពន្យល់ថែមទៀតថាតើគម្ពីរបង្រៀនយ៉ាងណាអំពីនាមរបស់ព្រះ។

ចូរបង្រៀនសេចក្ដីពិត

សំណួរ: តើយើងអាចដឹងយ៉ាងដូចម្ដេចថាព្រះយកចិត្ដទុកដាក់នឹងយើង?

បទគម្ពីរ: ១ពេ. ៥:៧

សេចក្ដីពិត: ព្រះអញ្ជើញយើងឲ្យអធិដ្ឋានទៅលោក ដោយសារលោកយកចិត្ដទុកដាក់នឹងយើង។

សូមបង្កើតពាក្យផ្សាយរបស់ខ្លួន

សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។