លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

ចូរ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ពោល​គឺ​ចាប់​ផ្ដើម​ការ​សន្ទនា​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផ្សព្វ​ផ្សាយ

ចូរ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ពោល​គឺ​ចាប់​ផ្ដើម​ការ​សន្ទនា​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផ្សព្វ​ផ្សាយ

លោក​យេស៊ូ​អាច​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​ដល់​ស្ដ្រីជន​ជាតិ​សាម៉ារី​ម្នាក់​បាន ដោយ​សារ​លោក​បាន​ចាប់​ផ្ដើម​ការ​សន្ទនា​ជា​មួយ​នឹង​ស្ដ្រី​នោះ។ តើ​តាម​របៀប​ណា​យើង​អាច​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ចាប់​ផ្ដើម​ការ​សន្ទនា​ជា​មួយ​នឹង​មនុស្ស​ដែល​យើង​មិន​ធ្លាប់​ស្គាល់?

  • សូម​រាក់​ទាក់​និង​និយាយ​ជា​មួយ​មនុស្ស​ឯ​ទៀត។ ទោះ​ជា​អស់​កម្លាំង​ក្ដី លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ការ​សន្ទនា​ដោយ​សុំ​ទឹក​ពិសា។ ដូច្នេះ អ្នក​អាច​ចាប់​ផ្ដើម​ដោយ​និយាយ​សួរ​សុខ​ទុក្ខ រួច​មក​ប្រហែល​ជា​និយាយ​អំពី​អាកាសធាតុ ឬ​ព្រឹត្ដិការណ៍​ថ្មី​ៗ។ សូម​ចាំ​ថា គោល​ដៅ​ដំបូង​គឺ​ចាប់​ផ្ដើម​ការ​សន្ទនា ដូច្នេះ​សូម​និយាយ​អំពី​ប្រធានបទ​ណា​ក៏​បាន​ដែល​ប្រហែល​ជា​បុគ្គល​នោះ​ចាប់​អារម្មណ៍។ បើ​បុគ្គល​ដែល​យើង​និយាយ​ជា​មួយ មិន​តប​ឆ្លើយ សូម​សាកល្បង​និយាយ​ជា​មួយ​នឹង​បុគ្គល​ម្នាក់​ទៀត។ សុំ​ព្រះ​យេហូវ៉ា​ឲ្យ​មាន​ចិត្ដ​ក្លាហាន។—នេហ. ២:៤; សកម្ម. ៤:២៩

  • ខំ​រក​ឱកាស​ដើម្បី​ប្រាប់​អំពី​ដំណឹង​ល្អ ប៉ុន្ដែ​សូម​កុំ​តក់​ក្រ​ហល់។ សូម​សន្ទនា​តាម​សម្រួល។ បើ​បង្ខំ​ឲ្យ​ការ​សន្ទនា​ចូល​ប្រធានបទ​ក្នុង​គម្ពីរ បុគ្គល​នោះ​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ស្រួល ហើយ​ឈប់​សន្ទនា។ សូម​កុំ​ខក​ចិត្ដ​បើ​ការ​សន្ទនា​ចប់​មុន​អ្នក​អាច​ផ្សព្វ​ផ្សាយ។ បើ​គ្រាន់​តែ​គិត​អំពី​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច សូម​ហាត់​ចាប់​ផ្ដើម​ការ​សន្ទនា​ដោយ​មិន​មាន​គោល​ដៅ​ផ្សព្វ​ផ្សាយ។ [​សូម​បង្ហាញ​និង​ពិគ្រោះ​អំពី​វីដេអូ​ទី១​]

  • សូម​ព្យាយាម​បង្កើត​ឱកាស​ផ្សព្វ​ផ្សាយ ដោយ​និយាយ​យ៉ាង​ស្មោះ​អំពី​ជំនឿ​របស់​អ្នក ដែល​អាច​ជំរុញ​ចិត្ដ​អ្នក​ស្តាប់​ឲ្យ​សួរ​សំណួរ​ផ្សេង​ៗ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ជំរុញ​ចិត្ដ​ស្ដ្រី​នោះ​ឲ្យ​សួរ​សំណួរ។ នៅ​ទី​បំផុត លោក​បាន​ឆ្លើយ​សំណួរ​របស់​នាង​ពេល​លោក​ប្រាប់​ដំណឹង​ល្អ។ [​សូម​បង្ហាញ​និង​ពិគ្រោះ​អំពី​វីដេអូ​ទី២ រួច​មក​សូម​បង្ហាញ​និង​ពិគ្រោះ​អំពី​វីដេអូ​ទី៣​]