របៀបរស់នៅជាគ្រិស្ដសាសនិក
ចូរបង្ហាញចិត្ដរាបទាបនិងចិត្ដសុភាពដូចគ្រិស្ដ
ទោះជាលោកយេស៊ូជាបុរសល្អប្រសើរបំផុតដែលធ្លាប់រស់នៅផែនដីក៏ដោយ លោកបានបង្ហាញចិត្ដរាបទាបនិងចិត្ដសុភាពដោយលើកតម្កើងព្រះយេហូវ៉ា។ (យ៉ូន. ៧:១៦-១៨) ផ្ទុយទៅវិញ សាថានបានទៅជាមេកំណាច ដែលមានន័យថា«អ្នកបង្កាច់បង្ខូច»។ (យ៉ូន. ៨:៤៤) ពួកផារិស៊ីមានចិត្ដគំនិតដូចសាថាន។ ពួកគេមានអំណួតដែលជាហេតុនាំឲ្យពួកគេមើលងាយអ្នកដែលបង្ហាញជំនឿលើមេស្ស៊ី។ (យ៉ូន. ៧:៤៥-៤៩) តើយើងអាចយកតម្រាប់លោកយេស៊ូយ៉ាងដូចម្ដេច ពេលយើងទទួលឯកសិទ្ធិឬភារកិច្ចក្នុងក្រុមជំនុំ?
សូមមើលវីដេអូចូរ«អ្នករាល់គ្នាស្រឡាញ់គ្នា» ដោយមិនច្រណែន និងមិននិយាយអួតអាង ភាគទី១ រួចមកឆ្លើយសំណួរ:
-
តើអាឡិចបានបង្ហាញចិត្ដអំណួតយ៉ាងណា?
សូមមើលវីដេអូចូរ«អ្នករាល់គ្នាស្រឡាញ់គ្នា» ដោយមិនច្រណែន និងមិននិយាយអួតអាង ភាគទី២ រួចមកឆ្លើយសំណួរ:
-
តើអាឡិចបានបង្ហាញចិត្ដរាបទាបយ៉ាងណា?
តើតាមរបៀបណាអាឡិចបានលើកទឹកចិត្ដបៀលនិងខាល?
សូមមើលវីដេអូចូរ«អ្នករាល់គ្នាស្រឡាញ់គ្នា» ដោយមិនក្រអឺតក្រអោង និងមិនប្រព្រឹត្ដឥតសមរម្យ ភាគទី១ រួចមកឆ្លើយសំណួរ:
-
តើតាមរបៀបណាបងហ៊ែរីសមិនបានបង្ហាញចិត្ដរាបទាប?
សូមមើលវីដេអូចូរ«អ្នករាល់គ្នាស្រឡាញ់គ្នា» ដោយមិនក្រអឺតក្រអោង និងមិនប្រព្រឹត្ដឥតសមរម្យ ភាគទី២ រួចមកឆ្លើយសំណួរ:
-
តើតាមរបៀបណាបងហ៊ែរីសបានបង្ហាញចិត្ដរាបទាប?
តើគំរូរបស់បងហ៊ែរីសបង្រៀនអ្វីដល់ហ្វេយ?