លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | យ៉ូហាន ៧​-​៨

លោក​យេស៊ូ​បាន​លើក​តម្កើង​បិតា​របស់​លោក

លោក​យេស៊ូ​បាន​លើក​តម្កើង​បិតា​របស់​លោក

៧:១៥​-​១៨, ២៨, ២៩; ៨:២៩

តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ដ​របស់​លោក លោក​យេស៊ូ​បាន​លើក​តម្កើង​បិតា​របស់​លោក​ដែល​នៅ​ស្ថាន​សួគ៌។ លោក​យេស៊ូ​ចង់​ឲ្យ​មនុស្ស​ដឹង​ថា​ដំណឹង​ដែល​លោក​ផ្សាយ​គឺ​មក​ពី​ព្រះ។ ដូច្នេះ​លោក​បាន​ប្រើ​បទ​គម្ពីរ​ជា​មូលដ្ឋាន​ក្នុង​ការ​បង្រៀន​របស់​លោក ហើយ​ជា​រឿយ​ៗ​លោក​ដក​ស្រង់​ពី​បទ​គម្ពីរ។ ពេល​លោក​ទទួល​ការ​សរសើរ លោក​យេស៊ូ​មិន​ទទួល​សម្រាប់​ខ្លួន​លោក​ទេ តែ​លោក​បាន​លើក​ការ​សរសើរ​នោះ​ដល់​ព្រះ​យេហូវ៉ា​វិញ។ អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​លោក​គឺ​សម្រេច​កិច្ច​ការ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​លោក។—យ៉ូន. ១៧:៤

តើ​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច . . .

  • ពេល​បង្រៀន​គម្ពីរ​ឬ​ពេល​បង្រៀន​លើ​វេទិកា?

  • ពេល​ទទួល​ការ​សរសើរ​ពី​អ្នក​ឯ​ទៀត?

  • ពេល​សម្រេច​ចិត្ដ​អំពី​របៀប​ប្រើ​ពេល​វេលា​របស់​យើង?