លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | នេហេមា ៩-១១

អ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់គាំទ្ររបៀបរៀបចំរបស់ព្រះ

អ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់គាំទ្ររបៀបរៀបចំរបស់ព្រះ

រាស្ដ្រព្រះបានស្ម័គ្រចិត្ដគាំទ្រការគោរពប្រណិប័តន៍ពិតតាមវិធីផ្សេង

១០:២៨-៣០, ៣២-៣៩, ១១:១, ២

  • បណ្ដាជនបានរៀបចំនិងធ្វើពិធីបុណ្យខ្ទមតាមរបៀបត្រឹមត្រូវ

  • នៅថ្ងៃនីមួយៗ បណ្ដាជនបានជួបជុំគ្នាដើម្បីស្តាប់ការអានច្បាប់របស់ព្រះ ហើយនោះនាំឲ្យពួកគេអរសប្បាយ

  • បណ្ដាជនបានសារភាពអំពើខុសឆ្គងរបស់ខ្លួន បានអធិដ្ឋាន និងបានសុំព្រះយេហូវ៉ាឲ្យពរដល់ពួកគាត់

  • បណ្ដាជនបានយល់ព្រមបន្ដគាំទ្ររបៀបរៀបចំទាំងអស់របស់ព្រះ

ការបន្ដគាំទ្ររបៀបរៀបចំរបស់ព្រះរួមបញ្ចូល:

  • ការរៀបការតែជាមួយអ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាប៉ុណ្ណោះ

  • ការដាក់ប្រាក់វិភាគទាន

  • ការកាន់តាមថ្ងៃឈប់សម្រាក

  • ការផ្ដល់ឧសសម្រាប់ប្រើនៅទីបូជា

  • ការជូនផលដំណាំដំបូងនិងកូនដំបូងក្នុងហ្វូងសត្វដល់ព្រះយេហូវ៉ា