ប្អូនស្រីម្នាក់កំពុងឡើងបកស្រាយអំពីប្រធានបទមួយដល់សិស្សរួមថ្នាក់

កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ កុម្ភៈ ២០១៧

ពាក្យផ្សាយគំរូ

យោបល់​ផ្សេង​ៗ​សម្រាប់​ស្នើ​ផ្ដល់​ទស្សនាវដ្ដីប៉មយាម ចូរ​បង្រៀន​សេចក្ដី​ពិត​អំពី​សុភមង្គល​ក្រុម​គ្រួសារ សូម​ប្រើ​ពាក្យ​គំរូ​ទាំង​នេះ​ដើម្បី​បង្កើត​ពាក្យ​ផ្សាយ​របស់​ខ្លួន។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

ការស្តាប់បង្គាប់ព្រះយេហូវ៉ានាំឲ្យទទួលពរ

ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាបានបង្ហាញយើងអំពីរបៀបរស់នៅ។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

គ្រិស្ដបានរងទុក្ខដើម្បីយើង

ការស្លាប់របស់លោកយេស៊ូបានបង្ហាញថាការចោទប្រកាន់របស់សាថាន គឺមិនពិតស្ដីអំពីការរក្សាភក្ដីភាពរបស់អ្នកបម្រើលោកចំពោះព្រះយេហូវ៉ា។

របៀបរស់នៅជាគ្រិស្ដសាសនិក

ចូរជួយកូនឲ្យពង្រឹងជំនឿលើព្រះដែលជាអ្នកបង្កើត

តើកូនរបស់អ្នកគិតយ៉ាងណាអំពីដើមកំណើតនៃជីវិត? តើតាមរបៀបណាអ្នកអាចជួយពួកគេឲ្យកាន់តែជឿថាព្រះយេហូវ៉ាគឺជាអ្នកបង្កើតអ្វីទាំងអស់?

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

«ប្រកាសប្រាប់ពីឆ្នាំដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ»

តើឆ្នាំដែលព្រះយេហូវ៉ាពេញចិត្ដគឺជាឆ្នាំមែនទែនទេ? តើគ្រានោះជាប់ទាក់ទងយ៉ាងណានឹងកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រ?

របៀបរស់នៅជាគ្រិស្ដសាសនិក

ចូរប្រើសៀវភៅផ្សេងដែលមានមូលដ្ឋានលើគម្ពីរដោយឈ្លាសវៃ

សៀវភៅរបស់យើងបានត្រូវបោះពុម្ពនិងដឹកជញ្ជូនទៅក្រុមជំនុំទូទាំងពិភពលោក ដោយសារមានការខំប្រឹងប្រែងនិងចំណាយយ៉ាងច្រើន។ សូមគិតពិចារណាមុនពេលស្នើផ្ដល់សៀវភៅណាមួយដល់អ្នកទៀត។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

មេឃថ្មីនិងផែនដីថ្មីនឹងនាំឲ្យមានអំណរក្រៃលែង

តើសេចក្ដីសន្យារបស់ព្រះអំពី«ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី»មានអត្ថន័យយ៉ាងណាចំពោះយើងសព្វថ្ងៃនេះ?

របៀបរស់នៅជាគ្រិស្ដសាសនិក

ចូរអរសប្បាយនឹងសេចក្ដីសង្ឃឹមរបស់អ្នក

សេចក្ដីសង្ឃឹមគឺប្រៀបដូចជាយុថ្កា។ ការរំពឹងគិតអំពីសេចក្ដីសន្យាក្នុងបណ្ដាំរបស់ព្រះជួយយើងឲ្យកាន់តែងាយស្រួលរក្សាអំណរនិងចិត្ដស្មោះភក្ដី ទោះជាមានទុក្ខលំបាកផ្សេងដែលប្រៀបដូចជាខ្យល់ព្យុះនៅសមុទ្រក៏ដោយ។