លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អេសាយ ៥២-៥៧

គ្រិស្ដបានរងទុក្ខដើម្បីយើង

គ្រិស្ដបានរងទុក្ខដើម្បីយើង

«ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល . . . យើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា»

៥៣:៣-

  • លោកយេស៊ូត្រូវគេមើលងាយ និងចោទប្រកាន់ថាជាអ្នកប្រមាថព្រះ។ អ្នកខ្លះជឿថាព្រះបានដាក់ទោសលោក

«ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ជាំ ហើយ . . . បំណងព្រះហឫទ័យនៃព្រះយេហូវ៉ានោះនឹងជឿនឡើងដោយព្រះហស្ដទ្រង់»

៥៣:១០

  • ព្រះយេហូវ៉ាច្បាស់ជាឈឺចិត្ដណាស់ ពេលដែលឃើញបុត្ររបស់លោកត្រូវគេប្រហារជីវិត។ ប៉ុន្ដែ លោកក៏រីករាយណាស់ដែរពេលឃើញលោកយេស៊ូបានរក្សាចិត្ដស្មោះរហូតដល់ទីបំផុត។ ការស្លាប់របស់លោកយេស៊ូបានបង្ហាញថាការចោទប្រកាន់របស់សាថាន គឺមិនពិតស្ដីអំពីការរក្សាភក្ដីភាពរបស់អ្នកបម្រើលោកចំពោះព្រះយេហូវ៉ា។ បន្ថែមទៅទៀត ការស្លាប់របស់លោកផ្ដល់ប្រយោជន៍ដល់មនុស្សទាំងអស់ដែលប្រែចិត្ដ។ នោះបានធ្វើឲ្យ«ព្រះហឫទ័យ»របស់ព្រះយេហូវ៉ាបានសម្រេចមែន