លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

ចូរជួយកូនឲ្យពង្រឹងជំនឿលើព្រះដែលជាអ្នកបង្កើត

ចូរជួយកូនឲ្យពង្រឹងជំនឿលើព្រះដែលជាអ្នកបង្កើត

អ្វីដែលព្រះយេហូវ៉ាបានបង្កើតបង្ហាញអំពីសិរីរុងរឿងរបស់លោក។ (ទំនុក. ១៩:១-៤; ១៣៩:១៤) ទោះជាយ៉ាងនេះក៏ដោយ ពិភពលោករបស់មេកំណាចលើកស្ទួយទ្រឹស្ដីផ្សេងដែលបង្អាប់កិត្ដិយសព្រះ ស្ដីអំពីដើមកំណើតនៃជីវិត។ (រ៉ូម ១:១៨-២៥) តើតាមរបៀបណាអ្នកអាចទប់ស្កាត់កុំឲ្យទ្រឹស្ដីទាំងនេះចាក់ឫសចូលទៅក្នុងចិត្ដគំនិតកូនរបស់អ្នក? តាំងពីពួកគេនៅតូច សូមជួយពួកគេឲ្យមានជំនឿមុតមាំថាពិតជាមានព្រះយេហូវ៉ាមែន ហើយលោកយកចិត្ដទុកដាក់នឹងពួកគេម្នាក់ៗ។ (២កូ. ១០:៤, ៥; អេភ. ៦:១៦) សូមស្វែងយល់អំពីគំនិតកប់ជ្រៅរបស់កូនស្ដីអំពីអ្វីដែលពួកគេបានរៀននៅសាលា ហើយប្រើឧបករណ៍ជំនួយផ្សេងដើម្បីជំរុញចិត្ដពួកគេ។—សុភ. ២០:៥; យ៉ា. ១:១៩

សូមទស្សនាវីដេអូតើមនុស្សស្រករប្អូននិយាយយ៉ាងណាអំពីជំនឿលើព្រះ? រួចមកសូមពិចារណាសំណួរដូចទៅនេះ

  • តើមនុស្សជាច្រើនគិតយ៉ាងណាអំពីការជឿលើព្រះ?

  • នៅសាលាប្អូន តើគេបង្រៀនយ៉ាងណា?

  • តើអ្វីធ្វើឲ្យប្អូនជឿជាក់ថាពិតជាមានព្រះយេហូវ៉ាមែន?

  • តើតាមរបៀបណាប្អូនអាចជួយបុគ្គលម្នាក់ឲ្យពិចារណាហេតុផលដែលបញ្ជាក់ថាព្រះបានបង្កើតអ្វីទាំងអស់?