លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

ចូរប្រើសៀវភៅផ្សេងដែលមានមូលដ្ឋានលើគម្ពីរដោយឈ្លាសវៃ

ចូរប្រើសៀវភៅផ្សេងដែលមានមូលដ្ឋានលើគម្ពីរដោយឈ្លាសវៃ

លោកយេស៊ូបានបង្រៀនថា«អ្នករាល់គ្នាបានទទួលដោយឥតបង់ថ្លៃ ចូរឲ្យដោយឥតគិតថ្លៃដែរ»។ (ម៉ាថ. ១០:៨) យើងធ្វើតាមការណែនាំដ៏ច្បាស់លាស់នេះដោយស្នើផ្ដល់គម្ពីរសៀវភៅផ្សេងដែលមានមូលដ្ឋានលើគម្ពីរដល់មនុស្សទៀតដោយឥតគិតថ្លៃ។ (២កូ. ២:១៧) ទោះជាយ៉ាងនោះក្ដី សៀវភៅទាំងនោះមានសេចក្ដីពិតដ៏វិសេសពីបណ្ដាំរបស់ព្រះ។ សៀវភៅរបស់យើងបានត្រូវបោះពុម្ពនិងដឹកជញ្ជូនទៅក្រុមជំនុំទូទាំងពិភពលោក ដោយសារមានការខំប្រឹងប្រែងនិងចំណាយយ៉ាងច្រើន។ ហេតុនេះ យើងគួរយកល្មមសម្រាប់តែយើងត្រូវការប៉ុណ្ណោះ។

សូមគិតពិចារណាមុនពេលស្នើផ្ដល់សៀវភៅណាមួយដល់អ្នកទៀត ទោះជានៅកន្លែងផ្សព្វផ្សាយសាធារណៈក្ដី។ (ម៉ាថ. ៧:៦) ជាជាងគ្រាន់តែជូនសៀវភៅដល់អ្នកដែលឆ្លងកាត់ សូមព្យាយាមសន្ទនាជាមួយនឹងពួកគេដើម្បីដឹងថាពួកគេចាប់អារម្មណ៍យ៉ាងណា។ សូមពិចារណាសំណួរផ្សេងក្នុងប្រអប់ដែលភ្ជាប់នឹងអត្ថបទនេះ តើបុគ្គលនោះមានចំណុចណាមួយក្នុងនោះទេ? បើអ្នកមិនអាចដឹងអំពីចំណាប់អារម្មណ៍របស់គាត់ទេ ជាការល្អបំផុតដែលអ្នកគ្រាន់តែជូនគាត់ខិត្ដប័ណ្ណមួយ។ ប៉ុន្ដែ បើបុគ្គលនោះសុំទស្សនាវដ្ដីសៀវភៅទៀត យើងរីករាយជូនគាត់។—សុភ. ៣:២៧, ២៨