លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អេសាយ ៦៣-៦៦

មេឃថ្មីនិងផែនដីថ្មីនឹងនាំឲ្យមានអំណរក្រៃលែង

មេឃថ្មីនិងផែនដីថ្មីនឹងនាំឲ្យមានអំណរក្រៃលែង

សេចក្ដីសន្យារបស់ព្រះស្ដីអំពីការធ្វើអ្វីទាំងអស់ជាថ្មី ដែលបានត្រូវកត់ទុកក្នុងអេសាយ ជំពូកទី៦៥ គឺពិតប្រាកដដល់ម៉្លេះបានជាព្រះយេហូវ៉ាមានប្រសាសន៍អំពីសេចក្ដីសន្យានោះ ហាក់ដូចជាបានសម្រេចរួចហើយ

ព្រះយេហូវ៉ាបង្កើតមេឃថ្មីនិងផែនដីថ្មី ហើយរបស់ពីមុននឹងគ្មានអ្នកណានឹកចាំទៀតឡើយ

៦៥:១៧

តើមេឃថ្មីគឺជាអ្វី?

  • គឺជារដ្ឋាភិបាលថ្មីមួយដែលនឹងនាំមកនូវស្ថានភាពដែលពោរពេញទៅដោយសេចក្ដីសុចរិតមកលើផែនដី

  • រដ្ឋាភិបាលនេះបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤ ពេលដែលគ្រិស្ដបានត្រូវតែងតាំងជាស្ដេចក្នុងរាជាណាចក្រព្រះ

តើផែនដីថ្មីគឺជាអ្វី?

  • គឺជាសង្គមមនុស្សដែលមកពីគ្រប់ជាតិសាសន៍ គ្រប់ភាសា និងគ្រប់ពណ៌សម្បុរ ហើយពួកគេពេញចិត្ដចុះចូលក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលថ្មីនៅស្ថានសួគ៌

តើតាមរបៀបណារបស់ពីមុននឹងគ្មានអ្នកណានឹកចាំទៀត?

  • ការចងចាំដ៏ឈឺចាប់ទាំងប៉ុន្មាន ដូចជាការឈឺចាប់ខាងផ្លូវកាយខាងផ្លូវចិត្ដនឹងលែងមានទៀត

  • មនុស្សជាតិដែលស្មោះត្រង់នឹងមានជីវិតសប្បាយយ៉ាងពេញលេញ ហើយនឹងមានការនឹកចាំល្អជារៀងរាល់ថ្ងៃ