លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | ម៉ាថាយ ១៤​-​១៥

មនុស្ស​មួយ​ក្រុម​តូច​ផ្ដល់​អាហារ​ដល់​មនុស្ស​ជា​ច្រើន

មនុស្ស​មួយ​ក្រុម​តូច​ផ្ដល់​អាហារ​ដល់​មនុស្ស​ជា​ច្រើន

មុន​បុណ្យ​រំលង​នៅ​ឆ្នាំ​៣២ គ.ស. លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​មួយ។ មាន​តែ​អព្ភូតហេតុ​នេះ​ប៉ុណ្ណោះ​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន។

តាម​រយៈ​អព្ភូតហេតុ​នេះ លោក​យេស៊ូ​បាន​ទុក​គំរូ​ដែល​លោក​បន្ដ​ធ្វើ​តាម​នៅ​សព្វ​ថ្ងៃ​នេះ។

១៤:១៦​-​២១

  • លោក​យេស៊ូ​បាន​ណែនាំ​អ្នក​កាន់​តាម​លោក​ឲ្យ​ផ្ដល់​អាហារ​ដល់​បណ្ដា​ជន ទោះ​ជា​ពួក​គាត់​មាន​តែ​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​ក៏​ដោយ

  • លោក​យេស៊ូ​បាន​យក​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ ហើយ​ក្រោយ​អធិដ្ឋាន លោក​បាន​ចាប់​ផ្ដើម​ចែក​ឲ្យ​អ្នក​កាន់​តាម​លោក ហើយ​អ្នក​កាន់​តាម​លោក​ចែក​ឲ្យ​មនុស្ស​មួយ​ក្រុម​ធំ

  • ពួក​គេ​ទាំង​អស់​គ្នា​បាន​បរិភោគ​ឆ្អែត។ លោក​យេស៊ូ​បាន​ផ្ដល់​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់​តាម​រយៈ​មនុស្ស​មួយ​ក្រុម​តូច ពោល​គឺ​អ្នក​កាន់​តាម​លោក

  • លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ លោក​នឹង​តែង​តាំង​ខ្សែ​រយៈ​មួយ​ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​«​តាម​ត្រូវ​ពេល​»។—ម៉ាថ. ២៤:៤៥

  • នៅ​ឆ្នាំ​១៩១៩ លោក​យេស៊ូ​បាន​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ ពោល​គឺ​បង​ប្អូន​ប្រុស​មួយ​ក្រុម​តូច​ដែល​ព្រះ​បាន​រើស​តាំង ឲ្យ​គ្រប់​គ្រង​លើ​«​ខ្ញុំ​បម្រើ​ឯ​ទៀត​»​ ពោល​គឺ​អ្នក​ដែល​ទទួល​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ

  • តាម​រយៈ​ក្រុម​តូច​នេះ​ដែល​បាន​ត្រូវ​រើស​តាំង លោក​យេស៊ូ​កំពុង​ធ្វើ​តាម​គំរូ​ដែល​លោក​បាន​ទុក​នៅ​សតវត្សរ៍​ទី១

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​បង្ហាញ​ថា​ខ្ញុំ​ទទួល​ស្គាល់​និង​ចុះ​ចូល​ខ្សែ​រយៈ​ដែល​លោក​យេស៊ូ​កំពុង​ប្រើ​ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ?