លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | ម៉ាថាយ ១៨​-​១៩

ចូរ​ប្រយ័ត្ន​មិន​ធ្វើ​ឲ្យ​ខ្លួន​អ្នក​និង​អ្នក​ឯ​ទៀត​ជំពប់​ដួល

ចូរ​ប្រយ័ត្ន​មិន​ធ្វើ​ឲ្យ​ខ្លួន​អ្នក​និង​អ្នក​ឯ​ទៀត​ជំពប់​ដួល

លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​ដើម្បី​បង្រៀន​ថា​ការ​ជំពប់​ដួល ឬ​ការ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល គឺ​ជា​រឿង​ធ្ងន់​ធ្ងរ។

១៨:៦, ៧

  • ​«​ឧបសគ្គ​ដែល​នាំ​ឲ្យ​ជំពប់​ដួល​»​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ដ ឬ​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ធ្វើ​តាម​ការ​ប្រព្រឹត្ដ​មិន​ត្រឹម​ត្រូវ ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌ ឬ​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង

  • បុគ្គល​ដែល​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ជំពប់​ដួល​គឺ​មាន​ប្រយោជន៍​ជាង​ចំពោះ​អ្នក​នោះ​បើ​យក​គាត់​ទៅ​ចោល​កណ្ដាល​សមុទ្រ​ដោយ​ចង​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​មួយ​ជាប់​ក​របស់​គាត់

ថ្ម​ត្បាល់​កិន

១៨:៨, ៩

  • លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ​អ្នក​កាន់​តាម​លោក​ឲ្យ​លះ​ចោល​អ្វី​ណា​ក៏​ដោយ​ទោះ​ជា​វា​មាន​តម្លៃ ដូច​ជា​ដៃ​ឬ​ភ្នែក បើ​របស់​ទាំង​នោះ​ធ្វើ​ឲ្យ​ពួក​គេ​ជំពប់​ដួល

  • គឺ​ប្រសើរ​ជាង​ឲ្យ​បោះ​បង់​អ្វី​ដែល​មាន​តម្លៃ​បែប​នោះ ហើយ​ចូល​ទៅ​ក្នុង​រាជាណាចក្រ​ព្រះ ជា​ជាង​មាន​អ្វី​ទាំង​នោះ​តែ​ត្រូវ​បោះ​ទៅ​ហ្គេហេណា ដែល​ជា​សញ្ញា​សម្គាល់​នៃ​ការ​បំផ្លាញ​ចោល​ជា​រៀង​រហូត

តើ​មាន​អ្វី​ខ្លះ​ក្នុង​ជីវិត​ខ្ញុំ​ដែល​អាច​ទៅ​ជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជំពប់​ដួល ហើយ​តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​មិន​ឲ្យ​ខ្លួន​ឯង ឬ​អ្នក​ឯ​ទៀត​ជំពប់​ដួល?