លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | ម៉ាថាយ ១២​-​១៣

ឧទាហរណ៍​អំពី​ស្រូវ​សាលី​និង​ស្រងែ

ឧទាហរណ៍​អំពី​ស្រូវ​សាលី​និង​ស្រងែ

លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​អំពី​ស្រូវ​សាលី​និង​ស្រងែ​ដើម្បី​បង្ហាញ​អំពី​របៀប​និង​ពេល​ណា​ដែល​លោក​ជ្រើស​រើស​ក្រុម​មនុស្ស​ដែល​តំណាង​ដោយ​ស្រូវ​សាលី ដែល​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៣៣ គ.ស.។

១៣:២៤

‹បុរស​ម្នាក់​បាន​សាប​ព្រោះ​គ្រាប់​ពូជ​ល្អ​នៅ​លើ​ដី​របស់​លោក›

  • អ្នក​សាប​ព្រោះ: លោក​យេស៊ូ​គ្រិស្ដ

  • គ្រាប់​ពូជ​ល្អ​ដែល​បាន​ត្រូវ​សាប​ព្រោះ: អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ

  • វាល​ស្រូវ: ពិភព​លោក

១៣:២៥

​«​កាល​ដែល​មនុស្ស​ទាំង​ឡាយ​កំពុង​ដេក​លក់ សត្រូវ​របស់​លោក​បាន​មក​សាប​ព្រោះ​ស្រងែ​»​

  • សត្រូវ: មេ​កំណាច

  • មនុស្ស​ទាំង​ឡាយ​កំពុង​ដេក​លក់: ការ​ស្លាប់​របស់​ពួក​សាវ័ក

១៣:៣០

​«​ចូរ​ឲ្យ​ទាំង​ពីរ​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​រដូវ​ច្រូត​កាត់​»​

  • ស្រូវ​សាលី: គ្រិស្ដ​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង

  • ស្រងែ: គ្រិស្ដ​សាសនិក​ក្លែង​ក្លាយ

​«​ដក​ស្រងែ​មុន​សិន . . . ក្រោយ​មក ទៅ​ប្រមូល​ស្រូវ​សាលី​»​

  • ខ្ញុំ​បម្រើ/អ្នក​ច្រូត: ពួក​ទេវតា

  • ស្រងែ​ដែល​បាន​ត្រូវ​ប្រមូល: គ្រិស្ដ​សាសនិក​ក្លែង​ក្លាយ​បាន​ត្រូវ​ញែក​ចេញ​ពី​គ្រិស្ដ​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង

  • ប្រមូល​ទុក​ក្នុង​ជង្រុក: គ្រិស្ដ​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ត្រូវ​ប្រមូល​ទុក​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​ត្រូវ​រៀប​ចំ​ឡើង​វិញ

ពេល​ចូល​ដល់​រដូវ​ច្រូត​កាត់ តើ​អ្វី​បង្ហាញ​ថា​គ្រិស្ដ​សាសនិក​ពិត​ខុស​ពី​គ្រិស្ដ​សាសនិក​ក្លែង​ក្លាយ?

តើ​ខ្ញុំ​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​យល់​ឧទាហរណ៍​នេះ?