របៀបរស់នៅជាគ្រិស្ដសាសនិក
ចូរបន្តទន្ទឹងរង់ចាំដោយស៊ូទ្រាំ
តើអ្នកបានរង់ចាំរាជាណាចក្ររបស់ព្រះអស់រយៈប៉ុន្មានហើយ? តើអ្នកបានស៊ូទ្រាំយ៉ាងអត់ធ្មត់ទោះជាមានការពិបាកឬទេ? (រ៉ូម ៨:២៥) គ្រិស្ដសាសនិកខ្លះត្រូវគេស្អប់ ត្រូវគេធ្វើបាបយ៉ាងព្រៃផ្សៃ ឬថែមទាំងគំរាមសម្លាប់ទៀតផង។ បងប្អូនជាច្រើនទៀតជួបប្រទះនឹងការពិបាកដូចជាជំងឺរ៉ាំរ៉ៃ ឬភាពចាស់ជរាជាដើម។
តើអ្វីនឹងជួយយើងឲ្យទន្ទឹងរង់ចាំយ៉ាងរំភើបចិត្តសូម្បីតែជួបទុក្ខលំបាក? យើងត្រូវពង្រឹងជំនឿរបស់យើងដោយអានគម្ពីរជារៀងរាល់ថ្ងៃ ហើយរំពឹងគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលបានអាន។ យើងត្រូវផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹមរបស់យើង។ (២កូ. ៤:១៦-១៨; ហេ. ១២:២) យើងត្រូវអធិដ្ឋានអង្វរសុំនិងសំណូមពរព្រះយេហូវ៉ានូវឫទ្ធានុភាពដែលមកពីសកម្មពលបរិសុទ្ធរបស់លោក។ (លូក. ១១:១០, ១៣; ហេ. ៥:៧) បិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់អាចជួយយើងឲ្យ«ស៊ូទ្រាំនឹងការទាំងអស់ ហើយមានចិត្តធ្ងន់ដោយអំណរ»។—កូឡ. ១:១១
សូមទស្សនាវីដេអូយើងត្រូវ«រត់ដោយស៊ូទ្រាំ» មានទំនុកចិត្តថានឹងទទួលរង្វាន់ រួចមកឆ្លើយសំណួរដូចតទៅ៖
-
តើ«ពេលវេលានឹងឱកាស»នាំឲ្យព្រឹត្តិការណ៍ណាខ្លះអាចកើតឡើងដោយមិនបានរំពឹងទុក? (សាស្ដ. ៩:១១)
-
តើសេចក្ដីអធិដ្ឋានជួយយើងយ៉ាងណាពេលយើងប្រឈមមុខនឹងទុក្ខលំបាក?
-
បើយើងមិនអាចធ្វើច្រើនដូចពីមុនក្នុងកិច្ចបម្រើព្រះយេហូវ៉ា ហេតុអ្វីយើងគួរផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងនៅតែអាចធ្វើ?
-
តើអ្វីជួយអ្នកឲ្យបន្តមានទំនុកចិត្តថានឹងទទួលរង្វាន់?