លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

ចូរ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ របៀប​ឈប់​បង្រៀន​សិស្ស​គម្ពីរ​ដែល​មិន​រីក​ចម្រើន

ចូរ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ របៀប​ឈប់​បង្រៀន​សិស្ស​គម្ពីរ​ដែល​មិន​រីក​ចម្រើន

ហេតុ​អ្វី​សំខាន់: មនុស្ស​ត្រូវ​ហៅ​រក​នាម​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ។ (​រ៉ូម ១០:១៣, ១៤​) ក៏​ប៉ុន្តែ មិន​មែន​មនុស្ស​ទាំង​អស់​ដែល​យល់​ព្រម​សិក្សា​គម្ពីរ​ចង់​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​នោះ​ទេ។ យើង​ចង់​ប្រើ​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​យើង​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត​ក្នុង​កិច្ច​បម្រើ​ផ្សាយ ដោយ​ជួយ​ពួក​អ្នក​ដែល​ពិត​ជា​ចង់​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ បើ​ក្រោយ​មួយ​រយៈ​ពេល​ល្មម​ហើយ សិស្ស​គម្ពីរ​មិន​រីក​ចម្រើន​ទេ នោះ​គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​យើង​ឈប់​បង្រៀន ហើយ​ប្រើ​ពេល​វេលា​របស់​យើង​ដើម្បី​ជួយ​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​មក​ឯ​លោក​និង​អង្គ​ការ​របស់​លោក។ (​យ៉ូន. ៦:៤៤​) មែន​ហើយ បើ​ក្រោយ​មក បុគ្គល​នោះ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ខ្លះ​ៗ ហើយ​បង្ហាញ​ថា​គាត់​«​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​ នោះ​យើង​សប្បាយ​ចិត្ត​នឹង​បន្ត​សិក្សា​គម្ពីរ​ជា​មួយ​នឹង​គាត់។—សកម្ម. ១៣:៤៨

របៀប​អនុវត្ត:

  • សរសើរ​សិស្ស​គម្ពីរ​ដែល​គាត់​ចង់​ទទួល​ចំណេះ​ត្រឹម​ត្រូវ។—១ធី. ២:៤

  • លើក​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​រៀន។—លូក. ៦:៤៦​-​៤៩

  • សូម​ពិភាក្សា​ដោយ​ពាក្យ​សម្ដី​ស្លូត​បូត​អំពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​អ្នក​សាប​ព្រោះ រួច​សុំ​គាត់​ឲ្យ​គិត​អំពី​អ្វី​ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​គាត់​ស្ទាក់​ស្ទើរ។—ម៉ាថ. ១៣:១៨​-​២៣

  • ពន្យល់​ដោយ​ប៉ិន​ប្រសប់​អំពី​មូលហេតុ​ដែល​អ្នក​ឈប់​ការ​សិក្សា​គម្ពីរ

  • ប្រាប់​គាត់​ថា​អ្នក​នឹង​ទៅ​ជួប​គាត់​យូរ​ៗ​ម្ដង​ដើម្បី​លើក​ទឹក​ចិត្ត​គាត់ ហើយ​ថា​គាត់​អាច​បន្ត​ការ​សិក្សា​នៅ​ថ្ងៃ​ខាង​មុខ​បាន​បើ​គាត់​រីក​ចម្រើន

សូម​ទស្សនាវីដេអូ រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​ការ​សន្ទនា​នេះ តើ​អ្វី​បង្ហាញ​ថា​សិស្ស​នោះ​មិន​រីក​ចម្រើន?

  • តើ​តាម​របៀប​ណា​អ្នក​ផ្សាយ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​យល់​ថា​គាត់​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ?

  • តើ​តាម​របៀប​ណា​អ្នក​ផ្សាយ​បាន​ទុក​ឱកាស​ឲ្យ​សិស្ស​អាច​បន្ត​ការ​សិក្សា​នៅ​ថ្ងៃ​ក្រោយ​ទៀត​បាន?