ឧទាហរណ៍អំពីដើមអូលីវ
តើផ្នែកផ្សេងៗនៃដើមអូលីវក្នុងន័យធៀបជាតំណាងអ្វីខ្លះ?
-
ដើម: ការសម្រេចនៃគោលបំណងរបស់ព្រះស្ដីអំពីកិច្ចព្រមព្រៀងរបស់លោកជាមួយនឹងអាប្រាហាំ
-
គល់: លោកយេស៊ូ ដែលជាផ្នែកសំខាន់បំផុតនៃពូជរបស់អាប្រាហាំ
-
មែក: ១៤៤.០០០នាក់ ដែលជាផ្នែកនៃពូជរបស់អាប្រាហាំ
-
មែកដែលបានត្រូវ«កាច់ចោល»: ជនជាតិយូដាដែលបដិសេធមិនទទួលស្គាល់លោកយេស៊ូ
-
មែកដែលបានត្រូវ«ផ្សាំ»: គ្រិស្ដសាសនិកដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធពីប្រជាជាតិនានា
ដូចបានត្រូវប្រកាសទុកជាមុន លោកយេស៊ូនិង១៤៤.០០០នាក់ដែលជាពូជរបស់អាប្រាហាំ នឹងផ្ដល់ពរដល់«ជនជាតិដទៃ»។—រ៉ូម ១១:១២; លោ. ២២:១៨
តើរបៀបដែលព្រះយេហូវ៉ាបានសម្រេចគោលបំណងរបស់លោកស្ដីអំពីពូជរបស់អាប្រាហាំបង្រៀនខ្ញុំអ្វីអំពីលោក?