លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

តើ​អ្នក​ឃើញ​គុណ​សម្បត្តិ​របស់​ព្រះ ដែល​មនុស្ស​មើល​មិន​ឃើញ​ឬ​ទេ?

តើ​អ្នក​ឃើញ​គុណ​សម្បត្តិ​របស់​ព្រះ ដែល​មនុស្ស​មើល​មិន​ឃើញ​ឬ​ទេ?

ពេល​អ្នក​មើល​ផ្កា​ដែល​មាន​ពណ៌​ស្អាត ផ្កាយ ឬ​ទឹក​ធ្លាក់ តើ​អ្នក​ឃើញ​ស្នា​ដៃ​របស់​អ្នក​បង្កើត​ឬ​ទេ? អ្វី​ៗ​នៅ​ជុំ​វិញ​យើង​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​បង្ហាញ​យ៉ាង​ច្បាស់​អំពី​គុណ​សម្បត្តិ​របស់​លោក ដែល​មនុស្ស​មើល​មិន​ឃើញ។ (​រ៉ូម ១:២០​) ដោយ​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក យើង​អាច​ឃើញ​អំពី​ឫទ្ធា​នុភាព សេចក្ដី​ស្រឡាញ់ ប្រាជ្ញា យុត្តិធម៌ និង​ចិត្ត​ទូលាយ​របស់​ព្រះ។—ទំនុក. ១០៤:២៤

រាល់​ថ្ងៃ តើ​អ្នក​កត់​សម្គាល់​ស្នា​ដៃ​នៃ​ការ​បង្កើត​ណា​ខ្លះ​របស់​ព្រះ​យេហូវ៉ា? ទោះ​ជា​អ្នក​រស់​នៅ​ទីក្រុង​ក្ដី ក៏​អ្នក​អាច​ឃើញ​សត្វ​ស្លាប​ឬ​ដើម​ឈើ​ផ្សេង​ៗ​ដែរ។ ការ​សង្កេត​មើល​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​អាច​ជួយ​យើង​កាត់​បន្ថយ​កង្វល់ និង​ជួយ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់​បំផុត ព្រម​ទាំង​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ដែល​ថែ​រក្សា​យើង​ជា​និច្ច។ (​ម៉ាថ. ៦:២៥​-​៣២​) បើ​អ្នក​មាន​កូន សូម​ជួយ​ពួក​គេ​ឲ្យ​ឃើញ​គុណ​សម្បត្តិ​ដែល​មិន​អាច​ប្រៀប​បាន​របស់​ព្រះ​យេហូវ៉ា។ កាល​ដែល​យើង​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ៗ​នៅ​ជុំ​វិញ​យើង​ដែល​ព្រះ​បាន​បង្កើត នោះ​យើង​នឹង​កាន់​តែ​ចូល​ទៅ​ជិត​អ្នក​បង្កើត។—ទំនុក. ៨:៣, ៤

សូម​ទស្សនា​វីដេអូអ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​បង្កើត​បង្ហាញ​អំពី​សិរី​រុង​រឿង​របស់​លោក ពន្លឺ​និង​ពណ៌ រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ពណ៌​មក​ពី​ណា?

  • តើ​អ្វី​ធ្វើ​ឲ្យ​មាន​ចំណាំង​ផ្លាត​ប្រែ​ពណ៌?

  • ហេតុ​អ្វី​នៅ​លើ​មេឃ​មាន​ពណ៌​ផ្សេង​ៗ​?

  • នៅ​ជិត​ផ្ទះ​របស់​អ្នក តើ​អ្នក​អាច​ឃើញ​ពណ៌​ដ៏​ស្អាត​អ្វី​ខ្លះ​ក្នុង​ធម្មជាតិ?

  • ហេតុ​អ្វី​យើង​គួរ​លៃ​ពេល​សង្កេត​មើល​ធម្មជាតិ?

តើ​ពន្លឺ​និង​ពណ៌​បង្ហាញ​អំពី​គុណ​សម្បត្តិ​អ្វី​ខ្លះ​របស់​ព្រះ​យេហូវ៉ា?