លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្ដសាសនិក

របៀបឆ្លើយយ៉ាងល្អនៅកិច្ចប្រជុំ

របៀបឆ្លើយយ៉ាងល្អនៅកិច្ចប្រជុំ

ចម្លើយល្អលើកទឹកចិត្ដបងប្អូនក្នុងក្រុមជំនុំ។ (រ៉ូម ១៤:១៩) ម្យ៉ាងទៀត អ្នកដែលឆ្លើយក៏ទទួលប្រយោជន៍ផងដែរ។ (សុភ. ១៥:២៣, ២៨) ម៉្លោះហើយ យើងគួរឆ្លើយយ៉ាងហោចណាស់ម្ដងនៅកិច្ចប្រជុំនីមួយៗ។ យើងនឹងមិនត្រូវហៅឲ្យឆ្លើយរៀងរាល់ដងដែលយើងលើកដៃនោះទេ។ ដូច្នេះ គឺជាការល្អឲ្យយើងត្រៀមទុកចម្លើយច្រើនជាងមួយ។

ចម្លើយល្អគឺ . . .

  • ចំៗ ខ្លី និងច្បាស់។ ជាទូទៅ ចម្លើយនោះមានរយៈពេល៣០វិនាទីខ្លីជាង

  • ឆ្លើយចេញពីចិត្ដ

  • មិនឆ្លើយអ្វីដែលអ្នកទៀតឆ្លើយហើយ

បើអ្នកឆ្លើយមុនគេ . . .

  • សូមឆ្លើយចំនឹងសំណួរ

បើអ្នកទៀតឆ្លើយសំណួរនោះរួចហើយ អ្នកអាច . . .

  • ឆ្លើយអំពីគម្ពីរដែលទាក់ទងនឹងអ្វីដែលកំពុងពិគ្រោះ

  • បញ្ជាក់ថារឿងនោះមានឥទ្ធិពលយ៉ាងណាមកលើជីវិតយើង

  • ពន្យល់អំពីរបៀបប្រើព័ត៌មាននោះ

  • រៀបរាប់យ៉ាងខ្លីអំពីបទពិសោធន៍ណាមួយដែលទាក់ទងនឹងចំណុចសំខាន់