លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សុភាសិត ២២-២៦

«ចូរបង្ហាត់កូនក្មេងឲ្យប្រព្រឹត្ដតាមផ្លូវដែលគួរប្រព្រឹត្ដ»

«ចូរបង្ហាត់កូនក្មេងឲ្យប្រព្រឹត្ដតាមផ្លូវដែលគួរប្រព្រឹត្ដ»

សៀវភៅសុភាសិតមានការណែនាំល្អសម្រាប់ពុកម្ដាយ។ តាមធម្មតា មែកឈើមួយអាចពត់ឲ្យត្រង់បាន ពេលដែលវានៅខ្ចី។ ស្រដៀងគ្នាដែរ ពេលដែលពុកម្ដាយបង្ហាត់បង្រៀនកូនតាំងពីនៅតូច នោះធ្វើឲ្យពួកគេចង់បម្រើព្រះយេហូវ៉ាពេលដែលពួកគេធំឡើង។

២២:៦

  • ដើម្បីបង្ហាត់បង្រៀនកូនតាមរបៀបត្រឹមត្រូវ ឪពុកម្ដាយត្រូវខំព្យាយាម និងចំណាយពេលជាច្រើន

  • ពុកម្ដាយគួរទុកគំរូល្អដល់កូន ហើយយកចិត្ដទុកដាក់បង្រៀន ដាស់តឿន លើកទឹកចិត្ដ និងណែនាំកូន

២២:១៥

  • ការប្រដៅតម្រង់គឺជាការបង្ហាត់បង្រៀនដោយសេចក្ដីស្រឡាញ់ ដែលជួយកែតម្រង់ចិត្ដគំនិតរបស់កូន

  • កូនម្នាក់ប្រហែលត្រូវការការប្រដៅតម្រង់ខុសពីគ្នា