លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពាក្យផ្សាយគំរូ

ពាក្យផ្សាយគំរូ

ទស្សនាវដ្ដីប៉មយាម

សំណួរ: ពេលខ្លះ យើងទាំងអស់គ្នាត្រូវការការសម្រាលទុក្ខ។ ប៉ុន្ដែ តើយើងអាចរកការសម្រាលទុក្ខនៅណា?

បទគម្ពីរ: ២កូ. ១:៣, ៤

ស្នើផ្ដល់: ទស្សនាវដ្ដីលេខនេះបកស្រាយអំពីរបៀបដែលព្រះផ្ដល់ការសម្រាលទុក្ខ។

ចូរបង្រៀនសេចក្ដីពិត

សំណួរ: តើមានអ្វីកើតឡើងពេលយើងស្លាប់?

បទគម្ពីរ: យ៉ូន. ១១:១១-១៤

សេចក្ដីពិត: ពេលមនុស្សស្លាប់ គាត់លែងមានជីវិតទៀត។ ដូច្នេះ យើងមិនចាំបាច់ខ្លាចថានឹងមានអ្វីកើតឡើងដល់យើងក្រោយយើងស្លាប់នោះទេ។ លោកយេស៊ូបានប្រដូចសេចក្ដីស្លាប់ទៅនឹងការដេកលក់។ ដូចលោកបាន«ដាស់»ប្រោសឡាសាឲ្យរស់ឡើងវិញ លោកក៏អាចប្រោសអ្នកជាទីស្រឡាញ់របស់យើងដែលបានស្លាប់ឲ្យរស់ឡើងវិញដែរ ដើម្បីឲ្យពួកគេអាចមានជីវិតនៅផែនដីម្ដងទៀត។—យ៉ូប ១៤:១៤

លិខិតអញ្ជើញសម្រាប់កិច្ចប្រជុំក្រុមជំនុំ (inv)

ស្នើផ្ដល់: ខ្ញុំចង់អញ្ជើញអ្នកចូលរួមស្តាប់សុន្ទរកថាអំពីគម្ពីរ ដោយឥតគិតថ្លៃ។ សុន្ទរកថានោះនឹងថ្លែងនៅសាលប្រជុំរបស់យើងដែលជាកន្លែងគោរពប្រណិប័តន៍ព្រះ។ [ស្នើផ្ដល់លិខិតអញ្ជើញសម្រាប់កិច្ចប្រជុំ ហើយប្រាប់ពេលវេលានិងទីកន្លែងនៃកិច្ចប្រជុំចុងសប្ដាហ៍ ព្រមទាំងជម្រាបអំពីប្រធានបទនៃសុន្ទរកថាសាធារណៈ]

សំណួរ: តើអ្នកធ្លាប់ចូលរួមកិច្ចប្រជុំពីមុនទេ? [បើអាចធ្វើបាន សូមបង្ហាញវីដេអូតើមានកម្មវិធីអ្វីខ្លះនៅសាលប្រជុំរបស់យើង?]

សូមបង្កើតពាក្យផ្សាយរបស់ខ្លួន

សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។