របៀបរស់នៅជាគ្រិស្ដសាសនិក
សេចក្ដីស្រឡាញ់ជាលក្ខណៈសម្គាល់នៃគ្រិស្ដសាសនិកពិត ពោលគឺដោយមិនរកប្រយោជន៍ផ្ទាល់ខ្លួន និងមិនឆាប់ខឹង
ហេតុអ្វីសំខាន់: លោកយេស៊ូបានបង្រៀនថាសេចក្ដីស្រឡាញ់ជាលក្ខណៈសម្គាល់នៃអ្នកកាន់តាមលោក។ (យ៉ូន. ១៣:៣៤, ៣៥) ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ដូចគ្រិស្ដ យើងត្រូវគិតពីប្រយោជន៍របស់អ្នកឯទៀត ហើយមិនឆាប់ខឹង។—១កូ. ១៣:៥
របៀបអនុវត្ដ:
-
ពេលអ្នកណាម្នាក់និយាយឬធ្វើអ្វីដែលនាំឲ្យឈឺចិត្ដ សូមផ្អាកដើម្បីពិចារណាអំពីមូលហេតុនៃបញ្ហា ហើយគិតថាបើអ្នកប្រព្រឹត្ដតាមកំហឹងរបស់អ្នក តើនឹងមានលទ្ធផលអ្វី។—សុភ. ១៩:១១
-
សូមចាំថាយើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ ហើយជួនកាលយើងនិយាយឬធ្វើអ្វីដែលក្រោយមកយើងស្តាយក្រោយ
-
សូមដោះស្រាយការខ្វែងគំនិតគ្នាភ្លាមៗ
សូមទស្សនាវីដេអូចូរ«អ្នករាល់គ្នាស្រឡាញ់គ្នា» ដោយមិនរកប្រយោជន៍ផ្ទាល់ខ្លួន និងមិនឆាប់ខឹង រួចមកឆ្លើយសំណួរដូចតទៅ:
-
តើបងលែរីបានច្រឡោតយ៉ាងណាចំពោះយោបល់របស់បងថំ?
-
តើការផ្អាកគិតបានជួយបងថំយ៉ាងណាមិនឲ្យឆាប់ខឹង?
-
តើតាមរបៀបណាការតបឆ្លើយដ៏ស្លូតបូតរបស់បងថំបានជួយទប់ស្កាត់ស្ថានភាពដែលអាចនាំឲ្យមានការឈ្លោះប្រកែកគ្នា?